Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ល្អប្រសើរ មាន​អ្នក​ជួយ​យក​អាសារ​គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ។ លុយកាក់ រីកចម្រើន ។ មនោសញ្ចេតនា រីករាយ សុភមង្គល ៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ ជួប​សម្ពាធ ឧបសគ្គ​ច្រើន ត្រូវ​សម្រួល​អារម្មណ៍​ធ្វើការ ។ លុយកាក់ មិនល្អ គួរ​បែងចែក​ចំណាយ​ចំណូល​ឲ្យ​តុល្យភាព​ដើម្បី​បញ្ចៀស​ត្រូវ​ជាប់បំណុល ។ មនោសញ្ចេតនា គួរ​នឹងនរ​ក្នុង​គ្រប់​ស្ថានការណ៍​យក​ចិត​ទុកដាក់​រក្សា​ទំនាក់ទំនង​ក្នុង​គ្រួសារ ៕

​ឆ្នាំ​ខាល ៖ ការងារ អំណោយផល​ល្អ លេច​ចេញ​ឱកាសល្អៗ​ច្រើន​ក្នុង​ការងារ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ស្មាន​មិន​ដល់ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុខដុមរមនា ៕

​ឆ្នាំ​ថោះ ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង គួរ​ចេះ​ក្តាប់​ឱកាស​មាន​ប្រយោជន៍​សម្រាប់​ខ្លួនឯង ។ លុយកាក់ ទទួលបាន​ការជួយ​ឧបត្ថម្ភ​ជា​ប្រាក់កាស​ពី​មនុស្ស​ក្នុង​គ្រួសារ ។ មនោសញ្ចេតនា ល្អប្រសើរ ៕

​ឆ្នាំ​រោង ៖ ការងារ មាន​ព័ត៌មាន​អំពី​ការ​ទៅ​បេសកកម្ម ឬ​ផ្លាស់ប្តូរ​ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ មិន​ស្ថិរភាព គួរ​ប្រយ័ត្នប្រយែង​ក្នុង​ការគ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា មិនល្អ ត្រូវ​ចេះ​ការពារ​រឿង​មនោសញ្ចេតនា​របស់ខ្លួន , បញ្ចៀស​ការកើតមាន​ទំនាស់ ៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ សកម្ម​ម្ចាស់ការ​ក្នុង​ការងារ ហេតុ​នេះ​ត្រូវបាន​ផ្តល់​តួនាទី​សំខាន់​ពេលធ្វើការ​ក្រុម ។ លុយកាក់ ធូរធារ​ចំណូល​ហូរ​ចូល​មិន​ដាច់ ។ មនោសញ្ចេតនា មិនគួរ​ទាមទារ​ច្រើន​ពេក​ក្នុង​រឿង​មនោសញ្ចេតនា ៕

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ណែនាំ​តម្រង់ផ្លូវ ។ លុយកាក់ ស្ថិរភាព មិន​ជួប​ការលំបាក ក្នុង​បញ្ហា​លុយកាក់ មនោសញ្ចេតនា ល្អប្រសើរ ស្រុះស្រួល​នឹង​គ្នា ៕

​ឆ្នាំ​មមែ ៖ ការងារ គួរ​យកចិត្តទុកដាក់​ក្នុង​ការងារ​របស់​ខ្លួន និង​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​គ្នា​នៅ​ជុំវិញ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ពុំ​ខ្វះខាត​ហើយក៏​មិន​កើនឡើង ។ មនោសញ្ចេតនា មិន​ត្រូវ​អន្ទះសារ​ក្នុង​រឿង​ស្នេហា​គួរ​ដំណើរការ​សន្សឹមៗ ។​

​ឆ្នាំ​វក ៖ ការងារ ៖ ជួប​ឱកាសល្អៗ​ច្រើន ត្រូវ​ប្រញាប់​ចាប់​យក​ឲ្យទាន់ពេល ។ លុយកាក់ អាច​បោះទុន​វិនិយោគរ​ក​ស៊ី​សមប្រកប​នៅថ្ងៃនេះ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ថែមទៀត​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​រកា ៖ ការងារ ជួប​ឧបសគ្គ ប្រយ័ត្ន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ មិនបាន​ល្អ ងាយ​មាន​បញ្ហា​រឿង​លុយកាក់ ជាមួយ​អ្នក​ស្គាល់គ្នា ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំចរ ៖ ការងារ ល្អប្រសើរ មានឱកាស​សហកា​រណ៍​រកស៊ី​ល្អ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ។ មនោសញ្ចេតនា មាន​សុភមង្គល​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​កុរ ៖ ការងារ ល្អ​គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន គ្មាន​ឧបសគ្គ​រាំងស្ទះ ។ លុយកាក់ ធូរធារ ប្រភព​ចំណូល​ហូរហៀរ ។ មនោសញ្ចេតនា គួរ​មាន​ពេល​ឲ្យបាន​ច្រើន​សម្រាប់​រឹតចំណង​ស្នេហ៍​ឲ្យ​រឹងមាំ ៕​

spot_img
×