Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​ថៃ Don Pramudwinai អាច​ត្រូវ​បាត់បង់​មុខតំណែង​

spot_img

​នៅ​ថ្ងៃ​ទី ៣១ ខែ​ឧសភា គណៈកម្មាធិការ​បោះឆ្នោត​ថៃ (EC) បានអនុម័ត​ថា​ប្រមុខ​ការទូត Don Pramudwinai របស់​ប្រទេស​នេះ “​អាច​មិន​គ្រប់លក្ខណៈ​ស​ម្ប​តិ្ត​” ដើម្បី​បន្ត​រក្សា​មុខ​តំណែង​នេះ ព្រោះ​តែ​បាន​បំពាន​នឹង​ការ​កំណត់​មិន​ឲ្យ​មន្ត្រី​ថ្នាក់​រដ្ឋមន្ត្រី និង​ភរិយា ឬ​ស្វាមី កំពុង​ស្ថិតក្នុង​មុខ​តំណែង​នេះ ក្តោប​ក្តាប់​ភាគហ៊ុន​របស់​ក្រុមហ៊ុន ។​

​ករណីនេះ ត្រូវបាន​ដាក់​ជូន​តុលាការ​ធម្មនុញ្ញ​ពិនិត្យ ។​

ប្រមុខ​ការទូត​ថៃ Don Pramudwinai

​ពាក្យបណ្តឹង​ចំពោះ​លោក Don Pramudwinai ដែល​បំពាន​បទ​កំណត់​ខាងលើ ត្រូវបាន​គណបក្ស​ភឿ​ថៃ ចោទប្រកាន់​កាលពី​ខែ​ឧសភា ឆ្នាំ​ទៅ​ម៉ិញ ។ នៅ​ក្នុង​ការចោទប្រកាន់​នេះ មាន​មន្ត្រី​កំពុង​ស្ថិតក្នុង​មុខ​តំណែង ៨ រូប​ទៀត ហើយ​ខ្លះ​ក៏​បាន​ចូលនិវត្តន៍​ក្នុង​រដ្ឋការ​យោធា​ថៃ ។ តាម​មាត្រា ១៨៧ នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០១៧ មុខ​តំណែង​រដ្ឋមន្ត្រី​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ក្តោប​ក្តាប់​ភាគហ៊ុន ក្នុង​ក្រុមហ៊ុន ហើយ​ប្រសិនបើ​ចង់​ទទួលបាន​ផលចំណេញ​ពី​ភាគហ៊ុន​ដែល​ខ្លួន​កំពុង​មាន​នោះ ត្រូវតែ​រាយ​ការឲ្យ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើពុករលួយ (NACC) ក្នុងអំឡុងពេល ៣០​ថ្ងៃ​យ៉ាងយូរ​ក្រោយពេល​ត្រូវ​បាន​តែងតាំង ។​

​ចំនួន​ភាគហ៊ុន​ទាំងនោះ​ក៏​នឹង​ត្រូវ​បាន​ផ្ទេរ ទៅកាន់​មូលនិធិ​វិនិយោគ​ទ្រព្យសម្បត្តិ​មួយ​ជា​អ្នកគ្រប់គ្រង​។ បទ​កំណត់​នេះ​ត្រូវបាន​អនុវត្ត​ចំពោះ​ប្រពន្ធ​ឬ​ប្តី​ដែល​កំពុង​ស្ថិត​ក្នុង​មុខតំណែង​ជា​សមាជិក​រដ្ឋាភិបាល ។​

​បច្ចុប្បន្ន EC ក៏​កំពុង​ស៊ើបអង្កេត​ការចោទប្រកាន់​របស់​គ​ណ​បក្ស​ភឿ​ថៃ​ចំពោះ​រដ្ឋមន្ត្រី ៣​រូប​ទៀត គឺ​រដ្ឋមន្ត្រី​គមនាគមន៍ Pailin Chuchottaworn រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា Suvit Maesincee និង​រដ្ឋមន្ត្រី​អប់រំ Teerakiat Jareonsettasin រួម​ជាមួយ​សមាជិក ៩០ រូប​ទៀត​របស់​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​ជាតិ (NLA) ព្រម​ទាំង​រដ្ឋសភា​ថៃ ៕ សូ​យ​ន​

spot_img
×