Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ត្រាំ ៖ អាមេរិក​-​កូរ៉េខាងជើង នឹង​ចាប់ផ្តើម​ចំណង​ទាក់ទង​មួយ​នៅ​ថ្ងៃ​ទី ១២ ខែមិថុនា​

spot_img

​​នៅ​ថ្ងៃ​ទី ០១ ខែមិថុនា ប្រធានាធិបតី​អាមេរិក​ដូណាល់​ត្រាំ បញ្ជាក់ថា ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​គីម ជុង​អ៊ុន ដែល​តាម​គម្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១២ ខែមិថុនា នៅ​សិង្ហ​បុរី វា​នឹង​ប្រព្រឹត្តទៅ​តាម​ផែនការ​មុននេះ ។​

​លោក Kim Yong-chol និង​ប្រធានាធិបតី​ត្រាំ នៅ​សេត​វិមាន​

​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ដែល​ជំនួប​ធ្លាប់មាន​ចំពោះ​អនុប្រធាន​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ពលករ​កូរ៉េ Kim Yong-chol នៅ​សេត​វិមាន ប្រធានាធិបតី​ត្រាំ ឲ្យដឹងថា​លោក​បាន​មាន​ជំនួប​ដ៏​ល្អ​មួយ​ចំពោះ​បេសកជន​ពិសេស​ដែល​មកពី​ក្រុង​ព្យុងយ៉ាង “​ហើយ​នេះ​មក​ពី​ការចាប់ផ្តើម​ដ៏​អស្ចារ្យ​មួយ​” ក្នុង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង ។​

​លោក​ក៏​បាន​វាយតម្លៃ​សារលិខិត​ដែល​លោក គីម ជុង​អ៊ុន ផ្ញើឲ្យ “​ពិតជា​ល្អ​ណាស់​ហើយ​គួរ​ឲ្យ​ជក់ចិត្ត​” ដែល​អះអាង​ថា អាមេរិក​និង​កូរ៉េ​ខាងជើង​នឹង​ចាប់ផ្តើម​ចំណងទាក់ទង​មួយ​នៅ​ថ្ងៃទី ១២ ខែ​មិថុនា​ខាង​មុខ ។ លោក​ត្រាំ ក៏​បាន​សង្កត់ធ្ងន់ថា កូរ៉េ​ខាងជើង​ក៏​ចង់​រំសាយ​នុយក្លេអ៊ែ​រ ហើយ​ចង់​ដោះស្រាយ​បញ្ហា​នេះ​វា​គឺជា “​ដំណើរការ​មួយ​” ហើយ​លោក​ជឿថា ដំណើរការ​នោះ​ចុង​ក្រោយ​នឹង​ទទួលបាន​ជោគជ័យ ។​

​ក្រៅពី​នោះ​ប្រធានាធិបតី​អាមេរិក​ក៏​បានឲ្យ​ដឹង​ដែរថា លោក​បាន​ពិភាក្សា​ជាមួយ​លោក Kim Yong-chol អំពី​ការបញ្ចប់​សង្គ្រាម​កូរ៉េ ។ លោក​ត្រាំ​ព្យាករណ៍​ថា សញ្ញា​ខណ្ឌ​បញ្ចប់​សម្រាប់​សង្គ្រាម​នេះ​អាច​កើត​មាន​ក្រោយ​ជំនួប​កំពូល​អាមេរិក​កូរ៉េខាងជើង​នៅ​ថ្ងៃ​ខាង​មុខ ហើយ​សម្តែង​ជំនឿ​ជឿជាក់ថា កូរ៉េខាងជើង​អាច​មាន​ការប្រែប្រួល​ក្នុង​រជ្ជកាល​ដឹកនាំ​របស់​លោក​គីម ជុង​អ៊ុន ។​

​ទន្ទឹម​នោះ​លោក​ក៏​បាន​និយាយថា លោក​លែង​ចង់​ប្រើពាក្យ “​សម្ពាធ​ជា​អតិប្បរមា​” ទៀតហើយ ព្រោះ​ចំណងទាក់ទង​អាមេរិក​-​កូរ៉េខាងជើង​កំពុង​ប្រសើរឡើង​។​

​លោក​ត្រាំ​កត់សម្គាល់ថា វិធានការ​ដាក់​ទណ្ឌកម្ម​ថ្មី ដែល​មុន​នោះ​ត្រៀម​អនុវត្ត​ក៏​នឹង​ត្រូវ​ផ្អាក ហើយ​លោក​ក៏​សន្និដ្ឋាន​បន្ថែមថា​ភាគី​ទាំងសងខាង​ចាំបាច់​ត្រូវ​ដំណើរការ​ជំនួប​កំពូល​មួយ​ចំនួន​ដែល​អាច​ដោះស្រាយ​រាល់​បញ្ហា​ដែល​នៅ​សេសសល់​ទាំងអស់ ៕ សូ​យ​ន​

spot_img
×