Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យបាន​គ្រប់​គ្នា​ដើម្បី​បន្ត​រក្សា​សុខ​សន្តិភាព និង​ការអភិវឌ្ឍន៍​

spot_img

​ត្បូងឃ្មុំ ៖ លោក​ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យបាន​គ្រប់​គ្នា​ដើម្បី​បន្ត​រក្សា​សុខ​សន្តិភាព ស្ថេរភាព នយោបាយ និង​ការអភិវឌ្ឍន៍​របស់​សង្គម​ជាតិ​។ ការអំពាវនាវ​ខាងលើ​គឺ​បាន​ធ្វើឡើង​ក្នុង​ឳ​កាស លោក​អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​បណ្តុះបណ្តាល កម្មវិធី​អភិវឌ្ឍន៍​ភាពជា អ្នកដឹកនាំ​នយោបាយ វគ្គ​២ ដល់​យុវជន​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​ត្បូងឃ្មុំ ។​

​លោក​ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា ប្រទេសជាតិ​របស់ យើង​គឺ​ពឹងផ្អែក​លើ​យុវជន ពីព្រោះ​យុវជន​និង​ក្លាយជា​អ្នកដឹកនាំ បន្តវេន​តាម​ស្ថាប័ន​ផ្សេងៗ​ទាំង​រដ្ឋ និង​ឯកជន ដូចនេះ​ត្រូវ អភិវឌ្ឍន៍​ចំនេះដឹង​យុវជន​ជំនាន់​ក្រោយ​ឲ្យ​កាន់តែខ្លាំង នោះ​ជាតិ យើង​កាន់តែ​ខ្លាំង ។ ក្នុងនាម​យុវជន​ត្រូវ​មាន​ចំនេះ ដឹង ការគិត វិភាគ និង​មាន​ការទទួលខុសត្រូវ​ខ្ពស់​ពោលគឺ​មិនត្រូវ ធ្វើ​សកម្ម ភាព​អ្វីដែល​ប៉ះពាល់​ដល់​គ្រួសារ និង​សង្គមជាតិ​ទាំងមូល នោះទេ ជារួម​ត្រូវធ្វើ​អ្វី​ដែល​មាន​ប្រយោជ​ចំពោះ​ជាតិ រក្សា​សុខ សន្តិភាព ឲ្យបាន​ដាច់ខាត់ ។

​លោក​បន្តថា សម្រាប់​ប្រជាជន និង​ថ្នាក់ដឹកនាំ​គ្រប់​គំ​រិត ត្រូវតែ​មាន​ការទទួល​ខុសត្រូវ​ខ្ពស់ បើ​មិន​ដូច្នេះ​និង​បាត់បង់​ការ​ទុក ចិត្ត ដូចនេះ​យុវជន​ត្រូវតែ​មាន​សមត្ថិភាព គុណធម៌ សិលធម៌ និង​ការទទួលខុសត្រូវ ។ នៅក្នុង​ឳ​កាស​នោះ​ដែរ​លោក​ក៏បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ត្រូវ​បោះឆ្នោត​ទៅ​ចូលរួម​បោះឆ្នោតឲ្យ​បានឡ​គ្រប់ៗ​គ្នា​ដោយ​កំ​ចាញ់ការ​ញុះញង់​របស់ ក្រុម​មនុស្ស​មួយចំនួន​ដែល​បំផុស​បងប្អូន​មិនឲ្យ​ទៅ​បោះឆ្នោត​។​

បើ​តាម​របាយការណ៍រ​បស់​លោក ម៉ៅ ដុង ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា វគ្គ​បណ្តុះ បណ្តាល​ដែល​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃនេះ​ធ្វើឡើង​ក្នុង​គោលបំណង ផ្គល់ឳកាស​ឲ្យ​យុវជន​បន្តវេន​យល់ដឹង​ពី​ទិដ្ឋភាព​នយោបាយ មាន សមត្ថភាព​វិភាគ វាយតម្លៃ​ព្រឹត្តិការណ៍​នយោបាយ ចេះ​បកស្រាយ ពន្យល់​សាធារណៈមតិ និង​យល់ដឹង​ច្បាស់លាស​ពី​គណបក្ស ដើម្បី​កសាង​កម្លាំង​យុវជន​គាំទ្រ​គណបក្ស​ណ​ពិតប្រាកដ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×