Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកប្រាក់​ជូន​កម្មករ​ក្នុង​រោងចក្រ​ចំនួន​៩ ដែល​ត្រូវ​ថៅកែ​រោងចក្រ​រត់ចោល​

spot_img

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដីជូនដំណឹង​ថា ដោយ​ក្ដាប់បាន​នូវ​ស្ថានភាព​ជាក់ស្ដែង​ពី​តម្រូវការ​ចាំបាច់ និង​កង្វល់​របស់​កម្ម​ករ ដែល​ត្រូវ​ថៅកែ​រោងចក្រ​រត់ចោល​នោះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​ផ្ដល់​បុរេប្រទាន​ថវិកា​សម្រាប់​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍ ជូន​កម្មករ​ដែល​ធ្លាប់​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​ចំនួន​៩​។​

​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការងារ បានបញ្ជាក់​ថា រោងចក្រ​ទាំង​៩​នោះ រួមមាន​៖ នៅ​រាជធានី​ភ្នំពេញ​មាន​៥​រោងចក្រ នៅ​ខេត្ត​កណ្ដាល​មាន ១​រោងចក្រ និង​នៅ​ខេត្ត​កំពង់ស្ពឺ​មាន​៣​រោងចក្រ​។​

​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជូនដំណឹង​ដល់​បងប្អូន​អតីត​កម្មករ​និយោជិត នៅ រោងចក្រ​កែ​វី នៅ​ភូមិ​បុស​តា​នៃ ឃុំ​កាហែរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ សូម​មេត្តា​ពិនិត្យ​បញ្ជី និង​បើកប្រាក់​ឈ្នួល និង​ប្រាប់​អត្ថប្រយោជន៍​ជូន​កម្មករ​និយោជិត ហើយ​បើកប្រាក់​ដោយ​ផ្ទាល់​ដល់​សា​ម៉ី​ខ្លួន នៅ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​កំពង់ស្ពឺ ចាប់ពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ រហូតដល់ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ រៀង​រាល់​ម៉ោង​ធ្វើការ​។​

​កម្មករ​និយោជិត​ត្រូវ​យក​មក​ជាមួយ​នូវ​ឯកសារ​ដូចខាងក្រោម​៖១. កាត​សម្គាល់​ខ្លួន​កម្មករនិយោជិត​ក្នុង​រោងចក្រ (​ច្បាប់ដើម​) ឬ​សៀវភៅ​ការងារ ឬ​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លងដែន ឬ​កិច្ចសន្យា​ការងារ​។ ២. ប័ណ្ណ​បើកប្រាក​ឈ្នួល​ប្រចាំខែ​របស់​កម្មករ​និយោជិត​ម្នាក់ៗ (​បើ​មាន​)​។​

​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជូនដំណឹង​ដល់​បងប្អូន​អតីត​កម្មករ​និយោជិត នៅ​រោងចក្រ​អេ​វើរ៉ា​យថិ​ច​ស្ពាយ នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ សូម​មេត្តា​ពិនិត្យ​បញ្ជី និង​បើកប្រាក់​ឈ្នួល និង​ប្រាប់​អត្ថប្រយោជន៍​ជូន​កម្មករ​និយោជិត ហើយ​បើកប្រាក់​ដោយ​ផ្ទាល់​ដល់​សា​ម៉ី​ខ្លួន នៅ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​កំពង់ស្ពឺ ចាប់ពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ រហូតដល់ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ រៀង​រាល់​ម៉ោង​ធ្វើការ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×