Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រពឹសដៃ​ឆក់​ទ្រព្យ ជាប់​ខ្នោះ​

spot_img

ភ្នំពេញ​៖ ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា បុរាណ​បាន​ពោល​កូន​អើយ​ចូរ​ចាំ រពឹសដៃ​នាំ​ផ្ទៃ​បាន​ឆ្អែត ព្យាយាម​ឧស្សាហ៍​មិន​បណ្តែត ឆ្លៀត​ធ្វើ​ប្រយោជន៍​សែន​បវរ​។​ ​ធ្វើ​នេះ​ចាប់​នោះ​រៀបចំ​ទុក ប្រឹងប្រែង​តត្រុក​ទើប​មិន​ក្រ រពឹសដៃ​ក្នុង​សេចក្តី​ល្អ ញាតិមិត្ត​សាទរ​អោយ​ពរជ័យ​។​

​រពឹសដៃ​បំពេញការងារ​សុច្ច​រឹត តែង​នាំឲ្យ​មនុស្ស​រីកចម្រើន តែ​ដោយ​ឡែក​ប៉ុន្មាន​ថ្ងៃនេះ មាន​យុវជន​ពីរ​ក្រុម​ត្រូវ បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ ព្រោះតែ​រពឹសដៃ ឆក់​ទ្រព្យសម្បត្តិ​អ្នកដទៃ​ស្ទើរ​រាប់​ភ្លេច ។​

​យុវជន​ទាំង​ពីរ​ក្រុម​នោះ​រួមមាន​៖ ១.​ឈ្មោះ ជី​ម ឡុង ហៅ ត្រា និង ឈ្មោះ ពុធ ប្រសើរ ហៅ វិត ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាកា​រនា​ព្រឹក​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៨ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព ឆក់​កាបូប និង​ទូរស័ព្ទ ជនរងគ្រោះ​តាម​ដងផ្លូវ ជាច្រើន​លើក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក ស្រាវជ្រាវ​ឃាត់ខ្លួន​បាន នៅ​ចំណុច ផ្លូវ​រថភ្លើង សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ពួកគេ​បាន​សារភាពថា កន្លងមក​ពួកគេ រួម​ជាមួយ​បក្ខពួក​ផ្សេងទៀត មានឈ្មោះ ទី​, ឈ្មោះ​ថន ធ្លាប់បាន​ធ្វើ​សកម្មភាព ឆក់​សម្ភារៈ​តាម​ដងផ្លូវ ប្រហែល​១០​ដង​មក​ហើយ​។​

២.​ឈ្មោះ ឈន រដ្ឋា ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨ បន្ទាប់ពី​រូបគេ​រួម​ជាមួយ​បក្ខពួក​ពីរ​នាក់​ផ្សេង​ទៀត ឈ្មោះ វិសាល និង​ឈ្មោះ អ៊ឺរ៉ូ បានធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​កំពុង​ជិះ​ម៉ូតូ នៅ​ចំណុច​ផ្លូវ​លេខ​១៩៨៦ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ហើយ​ក៏​ត្រូវ​បាន​សមត្ថ​កិច្ច​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​បាន​១​នាក់ នៅនឹងកន្លែង​។​

​ចំណែក​បក្ខពួក​ក្រុមចោ​រ​ឆក់​ដែល​គេច​រួច​ពី​បង្ក្រាប សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជា​បន្ត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×