Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប លើកទឹកចិត្ត​ឲ្យ​អ្នកបោះឆ្នោត​គូសសញ្ញា ធិ​ក ហើយ​ក្រៅពី​សញ្ញា​នេះ ចាត់ទុក​ជា​សន្លឹកឆ្នោត​មិនបានការ​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ចេញ​សេចក្ដីបំភ្លឺ ស្ដីពី​ការ​គូសសញ្ញា​គាំទ្រ​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត ដើម្បី​ជា​ភាពងាយស្រួល ដល់​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត​។​

​កន្លងមក​ថ្មីៗ​នេះ មាន​ការលើកឡើង​ផ្សេងៗ​គ្នា​ពាក់ព័ន្ធ​នឹង​ការ​គូសសញ្ញា​គាំទ្រ​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត ដែល​ប្រការ​នេះ​បាន​ធ្វើឲ្យ​សាធារណជន​ទូទៅ ពិសេស​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត​មាន​ភាពស្រពេចស្រពិល អំពី​គំនូស​សញ្ញា​គាំទ្រ​នេះ​។​

​បើ​យ៉ោង​តាម​សេចក្ដីបំភ្លឺ​របស់ គ​.​ជ​.​ប​នៅ​ថ្ងៃទី​១ ខែ​មិថុនា​នេះ គ​.​ជ​.​ប លើកទឹកចិត្ត​ឲ្យ​អ្នកបោះឆ្នោត​គូសសញ្ញា ធិ​ក ជា​សញ្ញា​គាំទ្រ​គណ​បន្សនយោបាយ ដែល​ខ្លួន​ពេញចិត្ត​នៅលើ​សន្លឹកឆ្នោត​។​

អនុលោម​តាម​មាត្រា​១០២ កថាខណ្ឌ​ទី​៤ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​របៀប​គូស​សន្លឹកឆ្នោត និង​ដាក់​សន្លឹកឆ្នោត​ចូល​ក្នុង​ហិប​ឆ្នោត ត្រូវ​កំណត់​ដោយ​បទបញ្ជា និង​នីតិវិធី​របស់​គ​.​ជ​.​ប​។​

យោង​ចំណុច​៨.១១.១ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ “​សន្លឹកឆ្នោត​បានការ គឺជា​សន្លឹកឆ្នោត​ផ្លូវការ​ដែល​បាន​ផ្តល់ជូន​ដោយ​គ​.​ជ​.​ប សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​តាម​មណ្ឌល​រាជធានី ខេត្ត​នីមួយៗ និង​មាន​បោះត្រា​សម្ងាត់​នៃ​ការិយាល័យ​បោះឆ្នោត​ពាក់ព័ន្ធ​នៅ​ផ្នែក​ខាង​ខ្នង ហើយ​ដែល​នៅលើ​សន្លឹកឆ្នោត​នោះ អ្នក​បោះឆ្នោត​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ឆន្ទៈ​របស់​ខ្លួន ដោយ​មាន​គូសសញ្ញា​គាំទ្រ ក្នុង​ប្រអប់​បួន​ជ្រុង​ទ្រវែង​នៃ​គណបក្សនយោបាយ​ណាមួយ​ដែល​គាត់​ពេញចិត្ត​”​។​

​យោង​ចំណុច ៨.៦.១៤.២ នៃ​បទបញ្ជា និង​នីតិវិធី សម្រាប់​ករ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ “…​អ្នកបោះឆ្នោត​ត្រូវ​គូសសញ្ញា​គាំទ្រ​នៅក្នុង​ប្រឡោះ​បួន​ជ្រុង​ទ្រវែង​នៃ​គណបក្សនយោបាយ ដែល​ខ្លួន​ពេញចិត្ត​”​។​

​គ​.​ជ​.​ប បញ្ជាក់ទៀតថា សន្លឹកឆ្នោត​មាន​គំនូស​សញ្ញា​គាំទ្រ​ផ្សេង​ពី​នេះ ដែល​នាំឲ្យ​គេ​សម្គាល់បាន នូវ​អត្តសញ្ញាណ​របស់​អ្នកបោះឆ្នោត ដូចជា សន្លឹកឆ្នោត​មាន​សរសេរ​ពាក្យពេចន៍ ពាក្យ​អធិប្បាយ សន្លឹកឆ្នោត​មាន​ផ្ដិត​ស្នាម​ម្រាមដៃ សន្លឹកឆ្នោត​មាន​បិទ​តែម ឬ​ក្រដាសប្រាក់ ឬ​ក្រដាស​មាន​សំណេរ ឬ​សញ្ញា​ផ្សេង​​សន្លឹកឆ្នោត​មាន​ឯកសារ​ផ្សេងៗ​បិទ ឬ​ខ្ទាស់​ជាប់​ជាមួយ សន្លឹកឆ្នោត​មាន​សរសេរ​ឈ្មោះ ឬ​ហត្ថលេខា ឬ​សញ្ញាណ​ដែល​នាំឲ្យ​គេ​ស្គាល់​អ្នកបោះឆ្នោត​។ សន្លឹក​ឆ្នោត​ទាំង​នេះ ត្រូវបាន​ចាត់ទុក​ថា​ជា​សន្លឹកឆ្នោត​មិនបានការ ដូច​កំណត់​ក្នុង​ចំណុច ៨.១១.២.៣ នៃ​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×