Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់ជួយបកសំបកដូងឪពុក តែពិការភ្នែក ពុំអនុញ្ញាតឲ្យប្រើកាំបិត តែនាងជំនះព្យាយាមប្រើឆ្មេញហែកគួរឲ្យស្រៀវជំនួស (មានវីដេអូ)

spot_img

​​ក្មេងស្រី​ជំទង់​ម្នាក់ ដែល​ត្រូវ​បានដឹងថា​ពិការភ្នែក ប៉ុន្តែ នាង​មាន​សមត្ថភាព​ដ៏​អស្ចារ្យ ដោយ​អាច​ប្រើ​ឆ្មេ​ញ​ខាំ​ហែក​សំបក​ដូង​បាន​យ៉ាង​ងាយស្រួល ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​ជាច្រើន​ព្រឺព្រួច​ជំនួស​ជាខ្លាំង ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ក្មេងស្រី​ជំទង់​ឈ្មោះ Sarah Gen Gusinalem អាយុ ១៣ ឆ្នាំ បានចាប់ផ្តើម​ជួយ​ឪពុក​របស់​នាង ក្នុងការ​ប្រមូល​ផ្លែឈើ​នៅ​ចម្ការ​សាច់ដូង​ស្ងួត នៅក្នុង​ខេត្ត Bohol ប្រទេស​ហ្វីលីពីន ។​

​ប៉ុន្តែ នាង​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើ​កាំបិត ដើម្បី​ពុះ​ជ្រែក​បំបែក​សំបក​រឹង​របស់​ផ្លែ​ដូង​ទេ ព្រោះតែ​បារម្ភ​នាងរង​របួស​ខ្លួនឯង ហេតុនេះ នាង​ក៏​តែង​ព្យាយាម​ជាមួយ​បច្ចេកទេស​ប្រើ​ឆ្មេ​ញ​របស់​នាង ដើម្បី​ហែក​សំបក​ដូង ។​

​គួរ​បញ្ជាក់ថា ការ​ហែក​សំបក​ដូង​នេះ គឺ​ដើម្បី​បញ្ចេញ​សាច់​ស្រស់​ខាងក្នុង​របស់​វា ប្រមូល​ផល​យកទៅលក់​នៅលើ​ទីផ្សារ​ក្នុងស្រុក ។​

Sarah និយាយថា​៖ «​ខ្ញុំ​មាន​បងប្អូន​ប្រុស​ស្រី​ចំនួន ៨ នាក់ ។ ខ្ញុំ​ចង់​ធ្វើ​អ្វីៗ​ដែល​ខ្ញុំ​អាចជួយ​ឪពុក​ខ្ញុំ ដើម្បី​រកលុយ​ចិញ្ចឹម​មើលថែ​ពួកគេ​» ។​

Sarah ដែល​ធ្វើការ​យ៉ាង​លំបាក អាច​រកប្រាក់​ចំណូល​បាន ១០០ pesos (២​ដុល្លារ​) សំរាប់​ការងារ​ក្នុង​១​ថ្ងៃ ។ នាង​ពុំបាន​ទៅ​សាលារៀន​ទេ ហើយ​ពិការភ្នែក​តាំងពី​កំណើត​មក​ម្លេះ ។​

​អ្នក​ខាង​ម្នាក់​ឈ្មោះ Rhea Herra បាន​ឲ្យ​ដឹងថា​៖ «Sarah គឺជា​កូន​ទី​៣ ក្នុងចំណោម​បងប្អូន​បង្កើត ៨ នាក់ ។ នាង​បានដឹងថា លុយ​ដែល​ឪពុក​របស់​នាង​រកបាន គឺ​ពុំ​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​បងប្អូន​រប​ស់​នាង​ទេ ហេតុដូច្នេះ នាង​ត្រូវ​ចេញ​ធ្វើការ​ដើម្បី​ជួយ​ជំនួស​ដៃជើង​គាត់​» ៕ ចន្ទី​

spot_img
×