Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​គ្រូ​ថ្នាំខ្មែរ​មិន​កាក់កប លប​លួច​លក់​ថ្នាំ​ញៀន ត្រូវ​ប៉ូលិស​ចាប់​វ៉ៃខ្នោះ​

spot_img

​កណ្តាល​៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​គ្រូ​ថ្នាំខ្មែរ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ស្អាង ចាប់ខ្លួន​ពាក់ព័ន្ធ ករណី​លប​លួច​លក់​ថ្នាំញៀន នៅ​ថ្ងៃ​សុក្រ ទី​១ ខែ មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦ ស្ថិតក្នុង​ភូមិ ធំ ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្តាល ។

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ យឿន យុន ហៅ គ្រូ​ពូ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្រូ​ថ្នាំខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ធំ ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ វត្ថុតាង​ចាប់​យក​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​៤​កញ្ចប់ ក្នុងនោះ ធំ ១​កញ្ចប់ តូច ៣​កញ្ចប់ និង​កា​តូ​ទឹក​មាន់ ចំនួន ២ ។​

​នគរបាល​ដែល​ចុះ​ប្រតិបត្តិការ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​នោះ កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​នគរបាល​​ក្រាំង​យ៉ូវ និង​ក្រុមប្រឹក្សា​ឃុំ បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ បន្ទប់​លក់​ឥ​វ៉ាន់​ចាប់ហួយ​របស់​ជនសង្ស័យ​ឈ្មោះ យឿន យុន បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន ៤​កញ្ចប់ (​ធំ​១​កញ្ចប់ តូច​៣​កញ្ចប់​) លាក់ទុក​ក្នុង​កា​តូ​ទឹក​មាន់ (​គ្មាន​ទឹក​) រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ដើម្បី​សាកសួរ ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ យឿន យុន បាន​សារភាព​ថា ឈ្មោះ តឿ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ទីលំនៅ​វាល​ខ្សាច់ សង្កាត់​ចាក់អង្រែ រាជធានី​ភ្នំពេញ បាន​ឲ្យ​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ចំនួន ១​កញ្ចប់ មក​ខ្លួន (​យឿន យុន​) ។ ឈ្មោះ យឿន យុន បាន​រំលែក​គ្រឿងញៀន​(​ម៉ា​ទឹកកក​) លក់​ក្នុង ១​កញ្ចប់​តូច តម្លៃ ២០.០០០​រៀល លក់​អស់​ចំនួន ១០​កញ្ចប់ រួចមកហើយ ។​

បច្ចុប្បន្ន​​ជនសង្ស័យ​បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

   

spot_img
×