Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទូត​ថៃ សន្យា​ជំរុញ​សេដ្ឋកិច្ច​លើ​វិស័យ​ដែល​មាន​សក្តានុពល​ខ្ពស់​

spot_img

​ភ្នំពេញ​ ៖ ​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អះអាង​ថា នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ ជា​ប្រពៃណី រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​ថៃ ជាពិសេស ជំរុញ​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​លើ​វិស័យ​ដែល​មាន​សក្តានុពល​ខ្ពស់​។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Panyarak Poolthup ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នាឱកាស​ដែល​លោក​ឯកអគ្គរាជទូត​ទើប​ចូល​កាន់តំណែង នា​ព្រឹក​ថ្ងៃទី​៣១ ខែ ឧសភា ឆ្នាំ ២០១៨ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​លោក Panyarak Poolthup បាន​លើកឡើង​ថា ប្រទេស​យើង​ទាំងពីរ កម្ពុជា​និង​ថៃ គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ​ជា​យូរលង់​ណាស់​មកហើយ និង​មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​សឹងតែ​លើ​គ្រប់​វិស័យ​។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​គូសបញ្ជាក់ថា ចំណង​ការទូត មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ កម្ពុជា​និង​ថៃ ត្រូវបាន​ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ ហើយ​បាន​រួមចំណែក​យ៉ាង​ធំធេង ដល់​ការអភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម​នៃ​ប្រទេស​ទាំង​ពីរ​។​

ជាក់ស្តែង ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ ប្រទេស​ថៃ បាន​ផ្តល់​ឥណទាន​សម្បទា​ន និង​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អនុវត្ត​គម្រោង​ជា​ច្រើន នៅ​កម្ពុជា មានដូចជា គម្រោង​អភិវឌ្ឍន៍​ផ្លូវជាតិ​លេខ​៤៨ គម្រោង​ស្តារ​ឡើងវិញ​ផ្លូវ​ជា​លេខ​៦៧ (​ជាំ​សា​ង៉ាំ អន្លង់វែង សៀមរាប​) និង​គម្រោង​រៀបចំ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​៥ ជាដើម​។ ប្រទេស​ទាំង​ពីរ បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​យកពន្ធ​ត្រួតគ្នា ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ការវិនិយោគ និង​ពាណិជ្ជកម្ម​។ កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋបាល​គយ​និង​គណៈកម្មការ​មូលប​ត្រនៃ​ប្រទេស​ទាំង​ពីរ ក៏​បាន​វឌ្ឍនភាព​គួរឲ្យ​កត់សម្គាល់​ផង​ដែរ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×