កំពង់ស្ពឺ ៖ អ្នកលេងអាប៉ោង ២នាក់ ដែលត្រូវចាប់ខ្លួន កម្លាំងជំនាញស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូ ងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។
នគរបាល ស្រុកសំរោងទង បានឱ្យដឹងថា នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨កម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងសន្តិសុខ ស្រុកចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសង(អាប៉ោង) នៅចំណុចព្រៃខាងត្បូង ភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគងនិងឃាត់មុខសញ្ញាចំនួន ២ នាក់រួមនិងវត្ថុតាង។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុក បានឲ្យដឹងថា ទីតាំងបើកលេងល្បែងអាប៉ោងខាងលើនេះ គឺលោកទទួលព័ត៌មានបានយូរមកហើយ តែដាក់កម្លាំងចុះបង្ក្រាបបែកការណ៍ទើបថៃ្ងនេះ អស់លក្ខណ៍សមត្ថកិច្ចក្របួចបានតែម្ដង ក្នុងនោះឃាត់បានមុខសញ្ញាអ្នកលេង ៖ ១-ឈ្មោះ ឈុន យ៉ែម ភេទប្រុស អាយុ ៥០ឆ្នាំ ២-ឈ្មោះ ចាន់ វ៉ាន់ហន ភេទប្រុស អាយុ ៥៤ឆ្នាំ(អ្នកបាញ់អាប៉ោង) នៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឹ។
វត្ថុតាងដកហូតបានរួមមានៈ គ្រាប់ អាប៉ោងមួយ ចានទ្រនាប់សម្រាប់បាញ់អាប៉ោងមួយ ម៉ូតូ៣គ្រឿង។ បច្ចប្បន្នកម្លាំងជំនាញស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ៖បញ្ញាស័ក្តិ