Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត​ស្រី​ម្នាក់​ទៅ​ផ្អែក​រៀន​នឹង​កញ្ចក់​បង្កាន់​​ដៃ​មុខ​ថ្នាក់​ជាន់ទី៣ ស្រាប់តែ​បាក់​ធ្លាក់​ស្លាប់​គួរ​ឲ្យ​អាសូរ!!

spot_img

​សាលា​បច្ចេកទេស​មួយ​នៅក្នុង​ខេត្ត Guangdong ប្រទេស​ចិន បាន​ជួប​ហេតុការណ៍​ដ៏​រន្ធត់​មួយ បន្ទាប់ពី​និស្សិត​ស្រី​អាយុ ១៩ ឆ្នាំ​ម្នាក់ បាន​ធ្លាក់​ស្លាប់ ខណៈ​កំពុង​រៀន​ខ្លួនឯង នៅ​យ៉​មុខ​ថ្នាក់រៀន​ជាន់​ទី​៣ ។​

​យោងតាម​កាសែត xuehua ចុះផ្សាយ​ឲ្យ​ដឹងថា និស្សិត​ស្រី​ឈ្មោះ Su Mouping អាយុ ១៩ ឆ្នាំ ក្នុងអំឡុង​ក្រៅ​ម៉ោង​សិក្សា បាន​ទៅ​ឈរ​មើល​មេរៀន ដោយ​ផ្អែក​នឹង​បង្កាន់ដៃ​កញ្ចក់​ការពារ នៃ​យ៉​មុខ​ថ្នាក់រៀន​របស់​នាង ។ ប៉ុន្តែ ជា​អកុសល ស្រាប់តែ​បង្កាន់ដៃ​នោះបាន​បាក់ បណ្តាល​ឲ្យ​នាង​ធ្លាក់​ចុះដី​រងរបួស​ធ្ងន់​ធ្ង​រ​តែម្តង នៅវេលា​ម៉ោង ៣ និង ៣៥ នាទី រសៀល ថ្ងៃទី​២៤ ឧសភា ។​

​ក្រោយ​ហេតុការណ៍​កើតឡើង ភ្លាមៗ​នោះ គេ​ក៏បាន​បញ្ជូន​នាង​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​មួយ ស្ថិតនៅ​ជិត​នោះ ។ ប៉ុន្តែ ដោយសារ​ស្ថានភាព​របួស​របស់​នាង​ធ្ងន់ធ្ងរ​ពេក គេ​ក៏​បញ្ជូន​នាង​ទៅកាន់​មន្ទីរពេទ្យ First People’s Hospital ក្នុង​ទីក្រុង Foshan ។

នាងត្រូវបាន​​បំណែក​កញ្ចក់​ ដែល​បានបាក់​ចេញ​ពី​បង្កាន់​ដៃ​ជាន់​ទី៣ កប់​ជាប់​នៅ​កណ្តាល​ក្បាល និង​ក​របស់នាង ។

​ទោះយ៉ាងណា Su Mouping ត្រូវបាន​ប្រកាស​ស្លាប់​នៅវេលា​ម៉ោង ១ និង ១៥ នាទី រសៀល ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ ៕ ឧ​ត្ត​ម​

spot_img
×