Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនភ្លោះ ដែល​មាន​ដងខ្លួន​មួយ តែ​ក្បាល​ពីរ ពេលនេះ​បាន​ក្លាយជា​គ្រូ​បង្រៀន​ទាំង​ពីរ​នាក់ (​មាន​វីដេអូ​)

spot_img

​កូនភ្លោះ​មួយចំនួន មាន​ចំណង់​ចូលចិត្ត និង​អត្ថ​ច​រឹត​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​កូនភ្លោះ​មួយគូ ដែល​មាន​ដងខ្លួន​ជាប់​គ្នា​នេះ មាន​ភាពដូចគ្នា​លើសពី​កូនភ្លោះ​ផ្សេងៗ​ទៀត​។​

​កូនភ្លោះ​ស្រី​មួយគូ​ឈ្មោះ Abby និង Brittany ប្រហែល​ជា​មនុស្ស​ដែល​ត្រូវបាន​គេ​ស្គាល់​ច្រើន និង​​ចាប់អារម្មណ៍​បំផុត​ក្នុង​ពិភពលោក ដោយសារ​អ្នក​ទាំង​ពីរ​មាន​ដងខ្លួន​ជាប់​គ្នា​ជា​មនុស្ស​តែ​មួយ​​ប៉ុន្តែ​មាន​ក្បាល សួត ពោះ និង​ឆ្អឹងខ្នង​ផ្សេងគ្នា​។​

​ពួកគេ​ជា​មនុស្ស​ពីរ​នាក់ ប៉ុន្តែ​ខ្លួន​តែមួយ ហើយ​ដោយសារ​រាងកាយ​បែបនេះហើយ ទើប​ធ្វើឲ្យ​ពួកគេ​​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​ជីវិត ប៉ុន្តែ​ស្ត្រី​ពីរ​នាក់​នេះ មានក្តី​សុបិន្ត​ដូចគ្នាសំ​រាប់ថ្ងៃអ​នាគត់ នោះ​គឺ​ពួកគេ​ទាំង​ពីរ​នាក់ ចង់​ក្លាយជា​គ្រូបង្រៀន​ដូចគ្នា​។​

​សូមបញ្ជាក់​ថា កាលពី​ឆ្នាំ ២០០៨ Abby និង Brittany បាន​សិក្សា​មុខ​ជំនាញ​ផ្នែក​អប់រំ នៅ​មហាវិទ្យាល័យ Bethel University ក្នុង​សហរដ្ឋ​អា​មេ​រិច​។ ក្រោយពេល​បញ្ចក់​ការសិក្សា​​ពួកគេ​បាន​ធ្វើ​ជា​គ្រូបង្រៀន​បឋម​ក្រៅ​ម៉ោង​ភ្លាមៗ​តែម្តង​៕ សុភ័ក្ត្រ

spot_img
×