Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កក្រើក​ទៀតហើយ​! ព្រះសង្ឃ​១អង្គ​​ធ្វើ​កិច្ច​បញ្ចុះ​មន្តអាគម​ដ៏​ចម្លែក ដោយ​តម្រូវ​នារី​ស្រស់ស្អាត​ម្នាក់​ស្លៀក​សា​រ៉ុង​ចងពុង​ដ៏​សិច​ស៊ី ហើយ​យកដៃ​…(មានវីដេអូ)

spot_img

​វីដេអូ​ថ្មី​មួយទៀត​ហើយ បាន​កំពុង​ផ្ទុះ​ការរិះគន់​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម ដែល​បង្ហាញ​ឲ្យ​ឃើញ​ព្រះសង្ឃ​ជា​គ្រូមន្តអាគម​១​អង្គ ធ្វើ​កិច្ច​សូត្រធម៌​បញ្ចុះ​មន្តអាគម​អូមអាម​… ដល់​នារី​ស្រស់ស្អាត​ម្នាក់ ដោយ​តម្រូវ​ឲ្យ​នាង​ស្លៀក​សា​រ៉ុង​ចងពង់ បញ្ចេញ​ភាព​សិច​ស៊ី និង​យកដៃ​ពាក់​ស្រោម​ទៅ​ស្ទាប បបោសអង្អែល​ផ្នែក​ខ្នង​របស់​នាង​គួរ​ឲ្យ​ស្រើបស្រាល ។​

​ទាក់ទង​នឹង​ករណីនេះ​ផងដែរ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន ដែលមាន​ការ​ពុំ​ពេញ​ចិត្តនឹង​ទង្វើ​ដ៏​ចម្លែក​របស់​សង្ឃ​អង្គ​នេះ បាននាំគ្នា​សូម​ណូ​ម​ពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ខាង​ក្រសួង​ធម៌​ការ និង​សាសនា មេត្តា​ស៊ើបអង្កេត​ចំពោះ​ករណីនេះ​ផង ។

​បើតាម​ការយល់ដឹង​នៅក្នុង​ធម៌​វិន័យ​ផ្នែក​ព្រះពុទ្ធសាសនា​ខ្លះៗ គឺ​ពុំ​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​អង្គណា ប្រព្រឹត្ត​នូវ​ទង្វើ​បែបនេះ​ឡើយ គឺ​វា​ខុស​វិន័យ ឬ អាបត្តិ ជាដើម ព្រោះថា ព្រះសង្ឃ​ពុំ​ត្រឹមតែ​យកដៃ​ទៅ​ប៉ះ​ជាមួយនឹង​ខ្លួនប្រាណ​នារី​ភេទ​ទេ សូម្បីតែ​និមន្ត​តាម​ដងផ្លូវ​សាធារណៈ ក៏ត្រូវ​បាន​ហាម​មិន​ឲ្យ​សម្លឹងមើល​ឆ្វេ​ច​ឆ្វាច​ដែរ ពោលគឺ​ត្រូវ​សម្រប​ខ្លួន​ត្រឹមត្រូវ ឲ្យ​សមជា​អ្នកបួស និង​ជា​អ្នក​គោរព​ធម៌​វិន័យ​ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា ។​

​ទោះយ៉ាងណា ទាក់ទង​នឹង​ករណី​ដ៏​ភ្ញាក់ផ្អើល​នេះ គេ​ក៏​ពុំទាន់​ដឹង​ច្បាស់​នៅឡើយ​ថា ព្រះសង្ឃ​អង្គ​នេះ គង់នៅ​ក្នុង​វត្ត​ណាមួយ​នៅឡើយ​ទេ ៕ ចន្ទី

spot_img
×