Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាង iOne ភ្នាក់ងារ​លក់រ​បស់ Apple សម្ពោធ​បើក​សាខា​ថ្មី នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​សែន​សុខ​ស៊ីធី​

spot_img

​ភ្នំពេញ​៖​ហាង iOne ដែល​ជា​ភ្នាក់ងា​រលក់​ធំ​បំផុត​របស់ Apple នៅ​ប្រទេស​កម្ពុជា បាន​បើកសម្ពោធ​ជា​ផ្លូវការ នូវ​សាខា​ថ្មី​បំផុត ដែល​មាន​ទីតាំង​នៅ​ជាន់​ទី​១ នៃ​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​សែន​សុខ​ស៊ីធី នៅ​ថ្ងៃ​ទី​២ ខែ មិថុនា ឆ្នាំ ២០១៨ នេះ​ដោយ​មាន​ការចូលរួម យ៉ាងច្រើន​កុះករ ពី​សំណាក់​ភ្ងៀវកិត្តិយស និង បណ្តា​អ្នក​គាំទ្រ​របស់ iOne ។​


​ជាមួយនឹង​ការបើក​សម្ពោធ​នូវ​សាខា​ថ្មី​នេះ​គី iOne សែន​សុខ ជា​ហាង​ទី​៥ ​ហើយ របស់​ក្រុមហ៊ុន iOne ដែល​បាន​បង្កើតឡើង ដើម្បី​ផ្តល់​ភាពងាយស្រួល ដល់​អតិថិជន​របស់​ខ្លួន ក្នុង​ការស្វែងរក​ទិញ នូវ​ផលិតផល​ម៉ាក Apple ក៏ដូចជា គ្រឿង Accessories ម៉ាក​ល្បីៗ​ជាច្រើន ដែល​មាន​ការធានា​ត្រឹមត្រូវ ពី​ក្រុមហ៊ុន និង​អាច​ជឿ​ទុកចិត្តបាន​។​

​ជាមួយនឹង​ការបើក​សម្ពោធ​នូវ​សាខា​ថ្មី​នេះ យើង​សង្កេតឃើញថា មាន​ក្រុម​អ្នកគាំទ្រ របស់ iOne បាន​ឈរ​តម្រង់​ជួរ រង់ចាំ​ចាប់តាំងពី​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃ​នេះ​ ​ដើម្បី​រង់ចាំ​ទទួល​យក​នូវ​ការ ផ្តល់ជូន​ពិសេស​ពី​ហាង iOne ជាមួយនឹង​ការបញ្ចុះ​តម្លៃ​រហូត​ដល់​ទៅ ៥០​ភាគរយ សម្រាប់​ផលិតផល​ម៉ាក Apple លើកលែងតែ កុំ​ព្យូ​រទ័រ MAC និង Premium Accessories ម៉ាក​ល្បីៗ​ជាច្រើន​ទៀត​។​

​ក្នុងឱកាស​នោះ​ដែរ លោកស្រី សុខ សុភ័ក្ត្រ អគ្គនាយិកា​ក្រុមហ៊ុន iOne បាន​ថ្លែង​ដោយ​សង្ឃឹម​ជឿជាក់ថា ភ្ញៀវ​កិត្តិយស​ទាំងអស់ នឹង​បន្ត​គាំទ្រ​របស់​ហាង​យើងខ្ញុំ​ត​ទៅ​មុខ​ទៀត ។ លោកស្រី​បញ្ជាក់​ថា ប្រសិនបើ​គ្មាន​ការគាំទ្រ​ពី​ភ្ញៀវ​ទាំង​អស់នោះ ក៏​គ្មាន​វត្តមាន​របស់​ក្រុមហ៊ុន iOne នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​នា​ថ្ងៃនេះ​ទេ ហើយ​ក្រុមហ៊ុន iOne​នឹង​នាំ​ចូល​នូវ​ផលិតផល​ថ្មីៗ​សម្រាប់​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×