Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធិប្រជាធិបតេយ្យ កើតឡើង មិនមែន​យក​អាវុធ​ទល់នឹង​អាវុធ សម្លាប់​គ្នា មានតែ​ការ​សាមគ្គី​

spot_img

​ខេត្ត​បាត់ដំបង ៖ សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ច្បាស់​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កើតឡើង មិនមែន​យក​អាវុធ​ទល់នឹង​អាវុធ សម្លាប់​គ្នា​ទៅវិញទៅមក​នោះឡើយ មានតែ​ការ​សាមគ្គី​ខ្មែរ​និង​ខ្មែរ​ប៉ុណ្ណោះ ធ្វើឲ្យ​ប្រទេស​ជាតិ បាន​សេចក្ដីសុខ ប្រជាពលរដ្ឋ​រស់​នៅ​មាន​ជីវភាព​ធូរធារ ដែល​យើង​បាន​ឃើញ​ច្បាស់​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក ទល់​បច្ចុប្បន្ន ប្រជា​ពលរដ្ឋ​ខ្មែរ​ជ្រក​ក្រោម​ដំបូល​ឆត្រ​តែមួយ ឯកភាព​ជាតិ​តែមួយ ជាតិ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នា​សាល​មហោស្រព​ស្ទឹង​សង្កែ នា​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​យុវជន​ស្តី​ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន បាន​រំលឹក​ឡើងវិញ​អំពី​ប្រវត្តិសាស្ត្រ​កន្លងផុតទៅ ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ ទៅកាន់​យុវជន​ខេត្ត​បាត់ដំបង​ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន​។ ក្នុងនោះ​សម្តេច​បាន​រំលឹក​អនុស្សាវរីយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ជួបប្រទះ​នូវ​របប​មហា​ប្រល័យពូជសាសន៍​កាប់សម្លាប់​ប្រជាជន​ជាតិ​ខ្លួនឯង​ជាង​៣​លាន​នាក់ បង្ខំ​ឲ្យ​ប្រជាជន​ធ្វើការ​ជា​ទម្ងន់ ការហូបចុក​ប្រចាំថ្ងៃ​មិន​គ្រប់គ្រាន់​។​ប៉ុន្តែ​ចាប់ផ្ដើម​ពី​ព្រឹត្តិការណ៍​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១​មក​ប្រទេស​កម្ពុជា បានបញ្ចប់​ការបែកបាក់​ខ្មែរ​និង​ខ្មែរ​ចូល​មក​រួមរស់​ក្នុងសង្គម​ជាតិ​តែមួយ​។ យើង​បាន​ឃើញ​ច្បាស់​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក ទល់​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រជា​ពលរដ្ឋ​ខ្មែរ​ជ្រក​ក្រោម​ដំបូ​លឆ័ត្រ​តែមួយ ឯកភាព​ជាតិ​តែមួយ ជាតិ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត ប្រធាន​យុវជន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​ក្រុមការងារ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ បម្រើ​ប្រជាពលរដ្ឋ ប្រកបដោយ​ចីរភាព និង​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យុវជន​យុវនារី​សិស្សានុសិស្ស​ទាំងអស់ មេត្តា​អញ្ជើញ​ចូលរួម បំពេញ​កាតព្វកិច្ច​របស់ខ្លួន ក្នុង​ការបោះឆ្នោត​ជ្រើសរើស​បក្ស​នយោបាយ​មួយ​ដែល​ខ្លួន​ស្រឡាញ់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×