Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំលោះ​រវាង​ប្រធាន​គណនេយ្យ និង បុគ្គលិក នៅ​កាស៊ីណូ Queenco ផ្ទុះ​ការ​រិះគន់​ពេញ​ហ្វេ​សប៊ុក ត្រូវបាន​បញ្ចប់​

spot_img

​ខេត្ត​ព្រះសីហនុ ៖ បន្ទាប់​ពី​មាន​ការយកចិត្តទុកដាក់​ពី លោក​ឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​រក​យុត្តិធម៌​អោយ​ភាគី​ជំលោះ​រវាង​លោក ថា​ន ដារិន ប្រធាន​គណនេយ្យ​នៅ​កាស៊ីណូ Queenco Hotel & Casino នៅ​ខេត្ត​ព្រះសីហនុ និង លោក អ៊ុង កែវ​សុវណ្ណ បុគ្គលិក គណនេយ្យ កាស៊ីណូ Queenco នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ ២០១៨ សមត្ថកិច្ច​ផែន​ព្រហ្មទណ្ឌ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​កោះហៅ លោក ថា​ន ដារិន និង លោក អ៊ុង កែវ​សុវណ្ណ មក​សម្រប​សម្រួល​គ្នា ដោយ​ឲ្យ​លោក អ៊ុង កែវ​សុវណ្ណ សុំ​ទោស​លោក ថា​ន ដារិន អំពី​កំហុសឆ្គង​របស់​ខ្លួន និង បាន​ឲ្យ​លោក ថា​ន ដារិន​ប្រធាន​គណនេយ្យ​កាស៊ីណូ ធ្វើការ​សុំ​ទោស​លោក​ស្រី​ម្ដាយ​របស់ អ៊ុង កែវ​សុវណ្ណ ដែល​លោក ថា​ន ដារិន បាន​ជេរប្រមាថ ។ បន្ទាប់​មក​ភាគី​ទាំងពីរ​បាន​ធ្វើ​កិច្ចសន្យា​ចំពោះមុខ​សមត្ថកិច្ច​ទុកជា​ភស្តុតាង​ហើយ​បាន​សន្យា​ឈប់​ប្ដឹងផ្ដល់​គ្នា​ចាប់ពី​ថ្ងៃនេះ​តទៅ ។​

​លោក​ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣:៣០​នាទី បន្ទាប់​ពី​ខ្ញុំបាទ បាន​បញ្ជា​ឲ្យ​ស្នងការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ ស្រាវជ្រាវ​អញ្ជើញ​ប្រធាន​រដ្ឋបាល និង​បុគ្គលិក មក​ធ្វើ​ការផ្សះផ្សារ និង​អប់រំ​ណែនាំ ឲ្យ​យល់​ពី​កំហុស​របស់​ខ្លួន​ទាំង​ពីរ​នាក់ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ទង្វើ​ខុសឆ្គង​របស់​ខ្លួន​។​

​ជាមួយគ្នា​នោះ​ដែរ លោក​ផែង វណ្ណៈ មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ និង​អ្នកលេង​ហ្វេ​សប៊ុក​យ៉ាងសកម្ម បាន​ថ្លែង​ការ​អរគុណ​លោក​ឧត្ដមសេនីយ៍ទោ ជួន ណារិន និង សមត្ថកិច្ច​ផែន​ព្រហ្មទណ្ឌ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។ លោក​បន្តថា ខ្ញុំ​សូម​កោតសរសើ​រលោក ថា​ន ដារិន និង លោក កែវ អ៊ុង កែវ​សុវណ្ណ ដែល​បាន​ទទួលស្គាល់​កំហុស​រៀងៗ​​ខ្លួន​ហើយ​សន្យា​ឈប់​បង្ករ​បញ្ហា​ទៀត ។ ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំបាទ​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ លោក​ឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការ​ខេត្ត​ព្រះសីហនុ និង សមត្ថកិច្ច​ផែន​ព្រហ្មួទណ្ឌ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ជួយ​ដោះស្រាយ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​បញ្ហា​ជូន​ប្រជាពលរដ្ឋ ។​

​ក្នុង​ជម្លោះ​នោះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១​ខែមិថុនា ហើយ​មាន​ការ​បង្ហោះ​ជា​វីដេអូ​ផងដែរ និង​មាន​ការរិះគន់​យ៉ាងខ្លាំង ចំពោះ​បុគ្គលិ​ដែល​ជេរ​កូនចៅ​របស់​ខ្លួន​នោះ​។ លោក កែវ អ៊ុង កែវ​សុវណ្ណ បានសរសេរថា មេ​…..​គាត់​មេ​លុយ​ធំ​នៅ​កន្លែង​ខ្ញុំ​​គាត់​​​រៀន​​​ដល់​ថ្នាក់​ខ្ពស់កប់ពពក​ទើប​ពាក្យសំដី និយាយ​ជាមួយ​បុគ្គលិក​ហើយ​ស្រទន់ គាត់​ហៅ​ខ្ញុំ​ទៅ​ជួប​ព្រឹក​មិញ​គាត់​មាន​​សុជីវធម៌​ខ្ពស់​គាត់​ហៅ​ខ្ញុំ​ចូល Office គាត់ ព្រោះតែ​មេ​ជនជាតិ​បរទេស​របស់​ខ្ញុំ ប្រាប់​ផ្សេង តែ​គាត់​បញ្ជារ​មក​ផ្សេង ហើយ​ខ្ញុំ​អត់​ស្តាប់​គាត់​​បែរជា​មក​ស្តាប់​មេ​វិញ​…​មិនដឹង​គួរ​ធ្វើតាម​នរណា​ទេ Finance his Manner in speak so high
​និយាយ​រួម​ស្តាប់​ឲ្យ​ចប់​បានដឹង​ថា​ច​រឹក​មនុស្ស​យ៉ាង​មិច​។​

​លោក ថា​ន ដារិន បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុ​ក​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១​មិថុនា ថា នេះ​ជា​រូបគាត់​នឹង​ម្តាយ​គាត់​។ ដែល​សុំ​ផ្តិតមេដៃ​សុំទោស​ខ្ញុំ នូវ​ទង្វើរ​ដែល​មាន​ចេតនា​អាក្រក់ ឲ្យ​ខ្ញុំ​ធ្លាក់​ក្នុង​ល្បិច ក្នុង​បំណង​បំផ្លាញ​កិត្តិយស​ខ្ញុំ​។​

កូន​ទាំងអស់​ក្នុង​លោក បើ​មិន​បាន​សងគុណ​គាត់​ទេ កុំ​ឲ្យ​ទឹក​ភ្នែកគាត់​ហូរ លើកដៃ​សំពះ​អ្នកដទៃ សុំ​ការ​ប្រណី​សន្តោស​ដល់​កូន​គាត់​។ ទង្វើរ​របស់​ក្មេងប្រុស​នេះ បាន​ជះ​ឥទ្ធិពល​ដល់​អាជីវកម្ម​ខ្ញុំ នឹង​កន្លែង​ធ្វើការ​របស់ខ្ញុំ តែ​ដោយ​ការ​សំពះអង្វរ​ពី​ម្តាយ ខ្ញុំ​សុខចិត្ត​ខាំ​មាត់ បិត​ភ្នែក​បំភ្លេច​។ ម្តាយ​គាត់​ក៏​ជា​បុគ្គលិក​ខ្ញុំ​ដែរ ។ ខ្ញុំ​ទើបតែ​ដឹង​ពេលនេះ ព្រោះ​បុគ្គលិក​ច្រើន​ធ្វលការ​។​

​សូមបញ្ជាក់​ថា ទោះ​ម្តាយ​ត្រូវបាន​គេ​ប្រមាថ​យ៉ាង​ណា ក៏​មិន​ថ្វី​ដែរ​កូន​។ ឲ្យតែ​កូន​មិន​មាន​បញ្ហា គឺ​ម៉ែ​សប្បាយចិត្ត​ហើយ ។​
​ម៉ែ​ស្រក់​ទឹកភ្នែក មិនមែន​ដោយសារ​ការប្រមាថ​របស់​គេ​នោះទេ តែ​ម៉ែ​ស្រក់​ទឹកភ្នែក ដោយសារ​ម៉ែ​បារម្ភ​ពី​កូន ខ្លាច​កូន​មាន​បញ្ហា បើ​កូន​មាន​បញ្ហា អ្នក​ដែល​ឈឺចាប់​ខ្លាំង គឺជា​រូប​ម៉ែ ដែល​គ្មាន​សមត្ថភាព​ការពារ​កូន គ្មាន​សមត្ថភាព​ជួយ​កូន​បាន​។​

កូន​អើយ តស៊ូ​ឡើង ធ្វើ​ម្តេច​បើ​យើង​ក្រ ទោះបីជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ កូន​ត្រូវ​ចាំ​ថា មាន​មនុស្ស​ស្រី​ម្នាក់​នេះ​ដែល​តែងតែ​នៅក្បែរ​កូន​ជា​និច្ច​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×