Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នារី​ដ៏​ស្រស់ស្អាត​ផឹក​ឡើង​លេង​ដឹងខ្លួន ត្រូវ​បុរស​៤​នាក់​បី​ចេញពី​ក្នុង​បារ នាំយកទៅ​រំលោភ​បូក រួច​សម្លាប់ចោល​យ៉ាង​សាហាវ (​មាន​វីដេអូ​)

spot_img

​នេះ​គឺជា​ខណៈពេល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ និង​ដ៏​ស្លុតរន្ធត់​បំផុត​មួយ ដែល​បុរស​៤​នាក់ បាន​បី​នារី​ដ៏​ស្រស់ស្អាត​ម្នាក់​ដែល​ស្រវឹង​ជោគជាំ ចេញពី​ក្នុង​បារ​មួយ​ដែល​កំពុង​ចាក់​ផ្យា​យ​ការប្រកួត​បាល់ទាត់​ក្រុម​ហង្ស​ក្រហម Liveerpool មុនពេល​នាង​ត្រូវបាន​រំលោភ​បូក និង​សម្លាប់ចោល ។​

​វីដេអូ​កាមេរ៉ា​ក្នុង​បារ​នោះ បានបង្ហាញ​ឲ្យ​ឃើញ​ក្រុម​បុរស​ទំនើង​ទាំងនោះ បាន​បី​នារី​រងគ្រោះ​ឈ្មោះ Nong Gift អាយុ ២១ ឆ្នាំ ចេញពី​ក្នុង​បារ ទីកន្លែង​ដែល​នាង​បាន​កំពុង​ទស្សនា​វគ្គ​ផ្តាច់​ព្រាត់ Champions League ជាមួយ​មិត្តភក្តិ​កាលពី​ថ្ងៃ​សៅរ៍ នៅក្នុង​ខេត្ត Chanthaburi ប្រទេស​ថៃ ។​

​អ្នកលក់​គ្រឿងសម្អាង​នេះ បាន​ស្លាប់​នៅក្នុង​ហាង​មួយ ដែល​សាច់ញាតិ​បាន​អះអាងថា នាង​ត្រូវបាន​គេ​បញ្ច្រក​ស្រា​ឲ្យ​ស្រវឹង​ជោគជាំ ហើយ​នាំយក​ចេញពី​ក្នុង​បារ​នៅវេលា​ម៉ោង ២ យប់ និង​បន្ទាប់មក ដាក់​នាង​នៅ​ផ្នែក​ខាងក្រោយ​រថយន្ត​ដឹកទំនិញ​មួយ ដោយ​បុរស​៤​នាក់ ដែល​ត្រូវបាន​គេ​នឹកស្មានថា​ពួកគេ​នឹង​យក​នាង​ទៅកាន់​ផ្ទះ​របស់​នាង ។​

​ប៉ុន្តែ បុរស​ទាំង​៤ ដែល​ក្នុងនោះ ម្នាក់​ត្រូវបាន​គេ​និយាយថា​បាន​ស្គាល់​នារី​រងគ្រោះ បាន​ដឹក​នាង​ទៅកាន់​ដីចម្ការ -​ទីកន្លែង​ដែល​នាង​ត្រូវបាន​គេ​រំលោភ​រួចហើយ មុនពេល​វាយ​សម្លាប់ ។ ហើយ​សាកសព​របស់​នាង​ត្រូវបាន​គេ​រកឃើញ​នៅ​យប់​ថ្ងៃ​បន្ទាប់ ។​

​ជនសង្ស័យ​ទាំង​៤ ដែល​ត្រូវបាន​កាមេរ៉ា​ចាប់បាន​ចាកចេញ​ពី​ក្នុង​បារ ត្រូវ​បានកំណត់​អត្តសញ្ញាណ​មានឈ្មោះ Nattaphong Saenkraud, Patti Boonthal, Panya Chan Somdee និង Suitsit Jaechim ។ នៅ​ថ្ងៃ​ពុធ ក្រុម​អន្ធពាល​ទាំង​នោះបាន​សារភាព​ពី​អំពើ​ឃាតកម្ម​របស់​ពួកគេ នៅ​ចំពោះមុខ​សមត្ថកិច្ច ។​

​ប៉ូលីស​និយាយថា សាកសព​របស់​នាង​ត្រូវបាន​រកឃើញ​បែកពពុះមាត់​, ច្រមុះ​ឈាម និង​សម្លៀកបំពាក់​របស់​នាង​ខ្លះ​នៅលើ​កម្រាល ។​

Nong Gift ដែលជា​អាជីវ​ករលក់​គ្រឿងសម្អាង បាន​ចូលទៅក្នុង​បារ​មួយ ជាមួយ​ស្ត្រី​៣​នាក់​នៅ​យប់​មួយ ដែល​ពួកគេ​បាន​ចាកចេញ​មុន ដោយ​កត់សម្គាល់​ឃើញថា នាង «​ពុំ​បង្ហាញ​អាកប្ប​ក​រិ​យា​ស្រវឹង​» ទេ ។​

​ម្នាក់​ក្នុងចំណោម​មិត្តភក្តិ​របស់​នាង​ឈ្មោះ Airziz Opachat បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ណាស់​! ប្រសិន​ពួកយើង​ដឹងថា យប់នោះ​ជា​វេលា​ដែល​ពួកយើង​ជួបជុំគ្នា​លើកចុងក្រោយ នោះ​ខ្ញុំ​នឹងមាន​ថែ​អ្នក​ឲ្យ​បានល្អ​បំផុត ។ ឲ្យ​ខ្ញុំ​សូមទោស​ផង ដែល​ខ្ញុំ​មិនបាន​មើលថែ​អ្នក​ឲ្យ​បានល្អ​» ៕ ឧ​ត្ត​ម​

spot_img
×