Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រើស​បាន​ដុំថ្ម​ចម្លែក​តាំងពីក្មេង ៣០ ឆ្នាំក្រោយ ពេល​វា​ប្រេះ​ទើប​ដឹងថា នេះ​ជាឃ្លាំង​ទ្រព្យ​មួយ​ (មានវីដេអូ)

spot_img

Sy Donne អាយុ ៤៥​ឆ្នាំ នៅ​ប្រទេស​អង់គ្លេស ពេល​អាយុ​ទើប ១០​ឆ្នាំ ចៃដន្យ​រើស​បាន​ដុំថ្ម​ចម្លែក​មួយ គាត់​យក​វា​មក​ទុក​លេង ហើយ​ក្រោយមក​ក៏​បំភ្លេច​វា​បាត់ទៅ រឿង​ដែល​គាត់​ស្មាន​មិន​ដល់​នោះ​កើតឡើង​នៅ ៣៥​ឆ្នាំ​ក្រោយមក ។​

​ពេលខ្លះ​ឃ្លាំង​ទ្រព្យ​ថ្វី​ត្បិតតែ​នៅ​ក្បែរ​យើង ប៉ុន្តែ​ពុំ​ទាន់​ដល់​ពេល​ធ្វើឲ្យ​យើង​ដឹង​ថា​វា​មាន​តម្លៃ ។

​ពេល​ធំ​ឡើង​គាត់​គឺ​ក្លាយជា​មនុស្ស​ម្នាក់​ចូលចិត្ត​ផ្នែក​ភូ​កុម្ព​សាស្ត្រ ។​

​យ៉ាងនេះ​ក្តី​លោក​ពុំ​ដែល​ចាប់អារម្មណ៍​ពី​ដុំថ្ម​មួយ​ដុំ​ដែល​រាប់​ទសវត្សរ៍​កន្លងមក​គាត់​បាន​ទៅ​រើស​វាពី​មាត់សមុទ្រ ហើយ​ពុំ​ដែល​ចាប់អារម្មណ៍​ថា វា​ជា Ammonite ឬ​ក៏​ប្រភេទ​ខ្យង​ម្យ៉ាង មាន​តាំងពី​យុគសម័យ Jura ។​

​រហូតទល់ ៣៥​ឆ្នាំ​ក្រោយមក វា​ក៏​ប្រេះ ទើប​ភ្ញាក់​ព្រើត​ដឹងថា វា​ជា​ផូសី​ល​មួយ​មាន​អាយុកាល ១៨០​លាន​ឆ្នាំមុន​ម្លេះ ហើយ​មាន​តម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន ។ យ៉ាងនេះ​ក្តី​លោក Sy Donne ពុំ​មាន​បំណង​លក់​វា​ឡើយ ។​

​តាមពិត​ទៅ​អម្បូរ Ammonite ពេល​ងាប់​ទៅ​សាកសព​របស់​វា​ធ្លាក់ចុះ​ទៅ​កាន់​បាតសមុទ្រ​រាប់រយ​លាន​ឆ្នាំ​ក្រោយមក ក្រោម​ឥទ្ធិពល​របស់​ធម្មជាតិ វា​ត្រូវ​បាន​ច្រាន​ចូលក្នុង​ស្រទាប់​ថ្មកំបោរ ។ ពេលវេលា​ចេះ​តែ​កន្លងផុតទៅ ស្រទាប់​ថ្មកំបោរ​ក៏​ក្លាយជា​សិលា​រឹង ហើយ​ផូស៊ីល​នោះ​វា​ក៏​រង​ការ​រុញច្រាន​ឡើង​មក​លើ ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជ្រលង​ភ្នំ ។ ចុង​ក្រោយ​ក្រោម​ឥទ្ធិពល​របស់​បរិយាកាស ការ​រិច​រិល​ធ្វើឲ្យ​វា​អណ្តែត​ឡើង​នៅ​កណ្តាលវា​ល ។​

​រចនាបថ​មើល​កៀក​គួរឲ្យភ្ញាក់ផ្អើ​លរបស់​ផូស៊ីល​សិលា​នេះ ។​

​ខាងក្រោម​សូម​អញ្ជើញ​ទស្សនា​វីដេអូ ។​

​ឃ្លីប​សំណាង​មនុស្ស​មើល​មិនឃើ​ញ​ទេ​លោក​អើយ​!  សូយន

spot_img
×