Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត និង​ម៉ូតូ បុក​គ្នា ស្លាប់ ២ នាក់​ស្លាប់ របួសធ្ងន់​ម្នាក់​

spot_img

​ខេត្ត​ត្បូងឃ្មុំ​៖​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​គួរ​ឲ្យ​រន្ធត់ រវាង​រថយន្ត និង​ម៉ូតូ បង្ក​ឲ្យ​មាន​បុរស ២ នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៩៨-១៩៩ លើផ្លូវ​ជាតិ​លេខ​៧ ស្ថិតនៅ​ភូមិ​ចំការ​គរ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅវេលា​ម៉ោង ១៦:៥០ នាទី ថ្ងៃទី​២ ខែ មិថុនា ឆ្នាំ​២០១៨ ។​

​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ បានកើត​ឡើង រវាង​រថយន្ត​ម៉ាក​កាមរី​ហើម (camry) ពណ៌​ស្លែ ពាក់​ស្លាក់​លេខ​កំពង់ចាម 2A-0459 និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 2I-6550​។

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ករ​ម៉ាក​កាមរី​ហើម (camry) បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ លុះ​បើក​បរដល់​ចំណុចកើតហេតុ​បាន​ឡើង​វ៉ា​ជែង​រថយន្ត​មួយគ្រឿង (​មិន​ស្គាល់​ម៉ាក​) មិន​ផុត​ក៏​ទៅបុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​បើកបរ​ក្នុង​ទិស​ពី​លិចទៅ​ទិសខាងកើត​ចំ​ពីមុខ​ផ្នែក​ខាងឆ្វេង​ពេញទំហឹង​តែម្ដង បណ្តា​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ស៊ន ស៊ា​ង​ហៃ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ​ជាតិខ្មែរ នៅ​ភូមិ​ជាំ​សោម ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ (​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​) និង​អ្នករួមដំណើរ​២ នាក់​ទៀត ៖ ១-​ឈ្មោះ ស៊ា​ប អូន ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​៩៤ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ (​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​) ២-​ឈ្មោះ រិ​ន សេង​ហ៊ុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​តា​សិត ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ (​របួសធ្ងន់​) ។ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​ម៉ាក​កាមរី​ហើម មិន​ស្គាល់ឈ្មោះ​អត្តសញ្ញាណ និង​អាសយដ្ឋាន បាន​ទុក​រថយន្ត ចោល​នៅ​កន្លែងកើតហេតុ ហើយ​រត់​គេចខ្លួនបាត់ ។​

​បច្ចុប្បន្ន​អ្នករបួស​ត្រូវ បាន​បញ្ជូន​យកមក​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេមត់ ។ ចំណែកឯ​សាកសព ត្រូវបាន​ជំនាញ​នគរបាល​ចរាច​រណ៍ ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​ខ្មែរ ។ វត្ថុតាង​រថយន្ត​ចំនួន ១ គ្រឿង និង​ម៉ូតូ​ចំនួន ១ គ្រឿង ត្រូវបាន​ជំនាញ នគរបាល​ចរាចរណ៍ បាន​យកមក​រក្សា ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​ចងក្រង​សំណុំរឿង ដោះស្រាយ​តាម​នីតិវិធី ។​

​សូមបញ្ជាក់ថា ខណៈពេល​សមត្ថកិច្ច បាន​ត្រួតពិនិត្យ នៅក្នុង​រថយន្ត ពុំមាន​រកឃើញ​វត្ថុតាង​អ្វីមួយ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ ណាមួយ​ឡើយ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×