Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាតករ​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ​៤​ឆ្នាំ ​ញាត់ចូល​ពាង​ត្រូវបាន​បញ្ជូន​ឡើង​តុលាការហើយ​

spot_img

​ភ្នំពេញ ៖ យុវជន​ជន​ញៀន​ថ្នាំ​ជន​វៀតណាម​ដែល​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​បានសម្រេច​ហើយ​សម្លាប់ចោល ញាត់​ចូល​ពាង​បង្កអោយមាន​ការភ្ញាក់ផ្អើល​នៅ​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​បញ្ជូនមក​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​២​ខែមិថុនា ឆ្នាំ​២០១៨​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ជនដៃដល់​សាហាវយង់ឃ្នង​រូបនេះ​ឈ្មោះ ង្វៀង យាំង​យី ហៅ អា​ដំឡូង អាយុ​៣៣​ឆ្នាំ មុខរបរ លក់​ដំឡូង​បាន​ត្រូវ​លោកស្រី​កែវ សុគន្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ​ពា​ក់​ព័​ន្អ​និង​បទឧក្រិដ្ឋ​កម្ម​ដែល​បាប​ប្រព្រឹត្ត​លើ​ក្មេងស្រី​ដែលមាន​អាយុ​ត្រឹម​៤​ឆ្នាំ​ប៉ុណ្ណោះ ។​

​ក្មេងស្រី​រងគ្រោះ ឈ្មោះ ខ ស ច អាយុ​៤​ឆ្នាំ រស់នៅក្នុង​បន្ទុកគ្រួសា​រ មាន​ឪពុក​ឈ្មោះ ខា ហូល អាយុ​៣២​ឆ្នាំ មាន​ម្តាយ ឈ្មោះ ចាន់ ធី​ជី ហៅ​ម៉ា ចាយ អាយុ​២៦​ឆ្នាំ ហើយ​ក្មេងស្រី​រងគ្រោះ ជា​កូន​ទី​២ ក្នុងចំណោម​បងប្អូន​៤​នាក់ ស្រី​៣​នាក់ ប្រុស​ម្នាក់ ។​

​កាលពី​វេលា​ម៉ោង​៧​និង​២៥​យប់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ក្មេងស្រី​រងគ្រោះ បាន​រត់​លេង​ងូតទឹក​ភ្លៀង ហើយ​ត្រូវបាន​ជនសង្ស័យ លួងលោម​នាំយកទៅ ចំណុច​ផ្ទះ​ចាស់​ទុកចោល​មួយកន្លែង តាមផ្លូវ​ជាតិ​លេខ​៥​ក្នុង ក្រុម​៥ ភូមិ ក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រួច​ចាប់​ស្ទាប​អ​ង្អៀ​ល​ស្ទាប​ប្រដាប់ភេទ ហើយ​ចាប់រំលោភ ដោយ​យកដៃ​ខ្ទប់មាត់​ជាប់ ធ្វើ​ឲ្យ​ជនរងគ្រោះ​ថប់ដង្ហើម​រហូតដល់​ស្លា​ប់ ហើយ​បាន​យក​ក្មេងស្រី​រងគ្រោះ​ញាត់​ចូល​ពាង ក្នុង​បន្ទប់ទឹក ផ្ទះ​ខាងលើ រួចហើយ​ជនសង្ស័យ​លូន​ចេញ​តាម​បង្អួច ទៅសម្ងំ​នៅ​មាត់ទន្លេ រហូតដល់​កើតមាន​ភ្ញាក់ផ្អើល​ទើប​សមត្ថកិច្ច​ចាប់ខ្លួនបាន ។​

​ចំណែក​ឪពុកម្តាយ​ក្មេងស្រី ដោយ​បាត់​កូន​យូរ​មិនឃើញ​មក​ផ្ទះ នៅវេលា​ម៉ោង​៨៖៣០​យប់​ថ្ងៃ​ដដែល ក្រុមគ្រួសារ ចែកគ្នា​ដើរ​តាម​ស្វែងរក ហើយ​បាន​ប្រទះឃើញ កូនស្រី​ស្លាប់​ក្នុង​ពាងទឹក​ក្នុង​សភាព​អាក្រាតកាយ មាន​ហូរឈាម​ផង មិន​អស់ចិត្ត អាណិត​កូនស្រី ព្យាយាម​ដឹកយក​ទៅ​មន្ទីរពេទ្យបង្អែក សម្តេចឪ តែ​ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា ក្មេងស្រី​រងគ្រោះ​បាន​ស្លាប់​ហើយ ទាំង​ក្រុមគ្រួសារ​ស្លុតចិត្ត​ទើប រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះ​ពិនិត្យ​ជាក់ស្តែង ហើយ​ធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ រហូតដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច ស្វែងរក ប្រទះឃើញ​ជនសង្ស័យ​នៅ​មាត់ទន្លេ ទើប​ចាប់បាន នាំទៅ​ធ្វើការ​សាកសួរ​តែម្ដង ។​

​ក្រោយពេល​ចាប់ខ្លួន​ជន​សាមាន្យ​បាន សារភាព​ទាំងអស់​នូវ​សកម្មភាព​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​លើ​ក្មេងស្រី​រងគ្រោះ ។​

​ខាងលើនេះ​គឺជា​បទឧក្រិដ្ឋ​មួយ​ដែល​ជនល្មើស​ប្រព្រឹត្ត​លើ​ក្មេងស្រី​ជា​អនីតិជន​ដែលមាន​អាយុ​ត្រឹម​៤​ឆ្នាំ​ប៉ុណ្ណោះ​ដោយសារ​ញៀន​ថ្នាំ​យ៉ាង​ងប់​ង​ល់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×