Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុអ្វី​សំបុត្រ​លោក គឹម ជុង​អ៊ុន ផ្ញើជូន​ប្រធានាធិបតី​អាមេរិក មាន​ទំហំ​ប្លែក​ខុសគេ​?

spot_img

​នៅមុន​ពេល​បើក​សំបុត្រ​ដែល​លោក Kim Yong Chol ប្រគល់​ផ្ទាល់​ដល់​លោក ត្រាំ នៅ​សេត​វិមាន ។ ពេល​មិនទាន់​បើក​សំបុត្រ​មើល​ផង លោក ត្រាំ សើច​ញញឹម ហើយ​និយាយថា​៖ «​ពិតជា​ល្អ ហើយ​គួរ​ឲ្យ​ជក់ចិត្ត​» ទោះបីជា​លោក​ពុំទាន់​បាន​អាន​ខ្លឹមសារ​ខាងក្នុង​ក៏ដោយ ។​

ប្រធាន ត្រាំ សើច​ញញឹម​ពព្រាយ ខណៈពេល​ដៃ​កំពុងកាន់​សំបុត្រ​លោក គឹម ជុង​អ៊ុន​

​ចំណុច​សំខាន់បំផុត​នៃ​លិខិត​នេះ គឺ​វា​មាន​ទំហំ​ធំ ហើយ​មានការ​លើកឡើង​ជាច្រើន​ថា លោក គឹម ជុង​អ៊ុន មានបំណង​លេងល្បែង​កំប្លែង ធ្វើ​ឲ្យ​លោក ត្រាំ ផ្ទុះសំណើច ។

​មតិ​មួយចំនួន​លើ​បណ្តាញ​សង្គម​បាន​លើកឡើងថា មុននេះ​២​ខែ មេដឹកនាំ​ប្រទេស​ទាំងពីរ បាន​គំរាម និង​ឌឺដង​ដាក់គ្នា ហើយ​ប្រហែល​ពេលនេះ លោក គឹម យល់ថា របៀប​ល្អ​បំផុត ដើម្បី​បង្ក​ឥទ្ធិពល​ទៅលើ​លោក ត្រាំ គឺ​បាញ់​ចំ​ចរិត «​អំនួត​» របស់លោក ត្រាំ ដូចដែល​មុន​នោះ ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae In ធ្លាប់បាន​ធ្វើសំណើ​ផ្តល់​ពានរង្វាន់​ណូបែល​សន្តិភាព​ឲ្យ​លោក ត្រាំ អីចឹង​ដែរ ។

​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​អាមេរិក កូរ៉េខាងជើង តាម​គំរោង​នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​១២ ខែមិថុនា នៅ​សិង្ហ​បុរី

​ពិតណាស់​ហើយ​ថា គ្មាន​អ្នកណា​ដឹង​មូលហេតុ​ពិតប្រាកដ ថា​ហេតុអ្វី​បាន​ជាមាន​ស្រោមសំបុត្រ​យ៉ាង​ធំ ប្រគល់ជូន​មេដឹកនាំ​សេត​វិមាន ។ មូលហេតុ​មិន​ពិបាក​យល់​ឡើយ ព្រោះ​អាស្រ័យ​ដោយ​លោក គឹម គាត់​ចូលចិត្ត​បែបនេះ ។​

​ស្រោមសំបុត្រ​ដ៏​ធំ​នោះ មាន​ពណ៌​ផ្ទៃមេឃ ហើយ​បិទ​ឃ្មុំ​បេ​ត្រា​ដោយ​តែម​ត្រា​ធ្វើ​ពី​មាស ៕ សូ​យ​ន​

spot_img
×