Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​ថ្នាំញៀន​០៣​កញ្ចប់​ធំ​

spot_img

​ព្រះសីហនុ​: ក​ម្លាំ​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​បានធ្វើការ​ស្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែលជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​តាម​មូលដ្ឋាន ការឃាត់ខ្លួន​នេះ​ធ្វើឡើង នៅ​យប់​ថ្ងៃទី​៧ ខែ​វិច្ចិកា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ ៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។

​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ សិន គឹម​សាន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។ ដោយមាន​ការដកហូត​វត្ថុតាង​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ០៣​កញ្ចប់​ធំ , ដាវ​១​ដើម និង​សម្ភា​រះ​មួយចំនួន​ផ្សេងទៀត​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ក្រុង​កំពុង កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​បន្ត​៕ ដោយ ៖ បេឡា​

spot_img
×