Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកដោះគោ​ផលិត​ពី​អម្បូរ​កន្លាត​ម្យ៉ាង នឹង​ក្លាយ​ភេសជ្ជៈ​ពេញនិយម សម្រាប់​ពិភពលោក​ទាំងមូល ជំនួស​ឲ្យ​ទឹកដោះគោ​នា​ថ្ងៃ​អនាគត​?

spot_img

​ក្រុមហ៊ុន Gournet Grubb របស់​អាហ្វ្រិក​ខាងត្បូង បាន​បញ្ចេញ​ទៅកាន់​ទីផ្សារ​នូវ​ប្រភេទ​ទឹកដោះ​ពិសេស​ម្យ៉ាង​មាន​ឈ្មោះថា Entomilk ដែល​ផ្សំ​ឡើង​ពី​កន្លាត​ចិញ្ចឹម ។ នៅលើ​គេ​ទំព័រ​របស់​ក្រុមហ៊ុន​នេះ គេ​បាន​ចុះផ្សាយ​អក្សរ​ធំៗ​ថា​៖ «​ចូរ​ចាត់ទុក Entomilk ជា​ជម្រើស​ជំនួស​ឲ្យ​ទឹកដោះ​នា​ថ្ងៃ​អនាគត ព្រោះ​វា​មាន​ក្លិន​ឈ្ងុយ​ឈ្ងប់ ឱជា​រស​ឆ្ងាញ់ ពុំមាន​ស្ករ សម្បូរ​សារជាតិ​បំ​ប៉ុន ហើយ​ស្និទ្ធស្នាល​ជាមួយ​បរិស្ថាន​» ។​

​តាម​ក្រុមហ៊ុន​នេះ​ដដែល​បាន​បញ្ជាក់ថា ផលប្រយោជន៍​ធំ​បំផុត​របស់ Entomilk គឺ​ប្រភេទ​ទឹកដោះ​នេះ​មាន​បរិមាណ​ប្រូតេអ៊ីន​ខ្ពស់ ហើយ​សម្បូរ​សារធាតុ​រ៉ែ ជាអាទិ៍ ដែក​, ស​ង្ក័​សី និង​កាល់ស្យូម ។

Entomilk បានចាប់ផ្តើម​លក់​នៅលើ​ទីផ្សារ តាំងពី​២​ឆ្នាំមុន​ម្លេះ ហើយ​វា​មានឈ្មោះ​ហៅថា «​ទឹកដោះ​កន្លាត​» ។ ប៉ុន្តែ ពុំមាន​កន្លាត​ដែល​យើង​ធ្លាប់​ដឹង​នោះទេ វា​ជា​អម្បូរ​កន្លាត​មាន​ឈ្មោះថា Diplotera punctata ។​

​អម្បូរ​កន្លាត​ពិសេស​នេះ គេ​ច្រើន​ឃើញ​មាននៅ​បណ្តា​កោះ លើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វ្រិ​ក ដូចជា ហា​វ៉ៃ ហើយ​វា​ជា​អម្បូរ​កន្លាត​តែមួយគត់ ដែល​បង្កើតកូន​ដោយផ្ទាល់ ពុំមាន​ទម្លាក់​ពង​រួច​ញាស់​នោះទេ ។

​ការសិក្សា​មួយ​របស់​អ្នកវិទ្យាសាស្ត្រ​ឥណ្ឌា​នៅ​ឆ្នាំ​២០១៦ បាន​បញ្ជាក់ថា ទឹកដោះ​កន្លាត​ផ្តល់​ថាមពល​លើសពី​ទឹកដោះគោ​ដល់​ទៅ​៣​ដង​ឯណោះ ។

​ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រ​នៅមាន​ការ​រេ​រែក ព្រោះតែ​ប្រភេទ​ទឹកដោះ​នេះ វា​ពុំទាន់​ធ្វើ​ការលក់​សាកល្បង ក្នុង​រយៈពេល​មួយ​វែង ហើយ​វាយតម្លៃ​ពី​ប្រយោជន៍ និង​ផលវិបាក​ទាំងឡាយ ប្រសិន​មាន ៕ លី​សា​

spot_img
×