Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​ថៃ Don Pramudwinai រង​សម្ពាធ​ឲ្យ​លាលែង​ពី​តំណែង​

spot_img

​នៅ​ថ្ងៃ​ទី ៣ ខែមិថុនា សមាគម​ការពារ​រដ្ឋ​ធម្មនុញ្ញ​ថៃ បានចេញ​សេចក្តីថ្លែងការណ៍​ឲ្យ​ប្រមុខ​ការទូត Don Pramudwinai “​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ​” ហើយ​លាលែង​ពី​តំណែង​មុនពេល​ដែល​តុលាការ​ធម្មនុញ្ញ​ចេញ​សាលក្រម​សម្រេច​ជុំវិញ​រឿងអាស្រូវ​ពី​ការផ្តល់​ចម្លើយ​ចំពោះ​ទ្រព្យសម្បត្តិ​របស់​ភរិយា​លោក ។​

​ប្រមុខ​ការទូត​ថៃ លោក Don Pramudwinai

​សម្ពាធ​នេះ​កាន់តែ​កើតឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ចំពោះ​ប្រមុខ​ការទូត​រូបនេះ បន្ទាប់ពី​មាន​ព័ត៌មាន​នៅ​ថ្ងៃ​ទី ៣១ ខែ​ឧសភា​ថា គណៈកម្មាធិការ​បោះឆ្នោត (EC) របស់​ថៃ​បាន​រកឃើញថា លោក Don Pramudwinai បាន​បំពាន​ប្រការ​ច្បាប់​ហាមឃាត់​មន្ត្រី​ថ្នាក់​រដ្ឋមន្ត្រី និង​ភរិយា ឬ​ស្វាមី ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ភាគហ៊ុន​ក្នុង​បណ្តា​ក្រុមហ៊ុន​ជំនួញ ។​

​អគ្គលេខា​សមាគម​ការ​ពារ​រដ្ឋធម្មនុញ្ញ​របស់​ថៃ លោក Srisuwan Janya ថ្លែងថា ៖ “​ប្រការ​បែប​នេះ ធ្លាប់បាន​កើតឡើង​ចំពោះ​បណ្តា​រដ្ឋមន្ត្រី​និង​ឥស្សរៈជន​នយោបាយ ហើយ​មហាជន​ទាមទារ​ពួកគេ​ត្រូវតែ​លាលែង​ពីមុខ​តំណែង​ដើម្បី​បញ្ចៀស​ទំនាស់​ផលប្រយោជន៍ ក៏ដូចជា​ដើម្បី​ការពារ​រូបភាព​នៃ​របប​នយោបាយ​ថៃ​” ។​

​មេដឹកនាំ​ម្នាក់​របស់​គណបក្ស​ថៃ Chart Thai Pattana លោក Somsak Prisananantakul ក៏​បាន​និយាយថា គួរ​គប្បី​ផ្អាក​ការងារ​ចំពោះ​ប្រមុខ​ការទូត​រូបនេះ ដើម្បី​ទុកឲ្យ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចារ “​អាចអនុវត្ត​ការកែទម្រង់​ជាតិ​” ។

​មុន​នោះ​មាន​ព័ត៌មាន​ថា (EC) បាន​បោះឆ្នោត​អនុម័ត​ចំពោះ​លោក Don Pramudwinai ថា “​ពុំ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​” ហើយ​បាន​បញ្ជូន​ទៅកាន់​តុលាការ​ធម្មនុញ្ញ​ពិនិត្យ ៕ សូ​យ​ន​

spot_img
×