Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង ទៅ​ដល់​ក្រុង​ប៉េកាំង​ក្នុង​ដំណើរ​ត្រឡប់​ពី​អាមេរិក​ឆ្ពោះ​ទៅ​មាតុប្រទេស​វិញ

spot_img

​អនុប្រធាន​បក្ស​ពលករ​កូរ៉េ Kim Yong-chol នៅ​ថ្ងៃ​ទី ៣ ខែ​មិថុនា​នេះ បាន​ទៅ​ដល់​ក្រុង​ប៉េកាំង​ប្រទេស​ចិន បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ក៏​កម្រ​ទៅកាន់​អាមេរិក​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ។​

​ជើងហោះហើរ​ដែល​លោក Kim Yong-chol ជិះ បាន​ចុះ​សំចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុង​ប៉េកាំង ប្រទេស​ចិន នា​វេលា​ម៉ោង​ប្រមាណ 20h00 (​ម៉ោង​នៅ​តំបន់​) តាម​ជើងហោះហើរ​មួយ​របស់​ក្រុមហ៊ុន Air China ដែល​ចេញ​ដំណើរ​ពី​បុរី​ញូយ៉ក ។​

​តាម​គម្រោង​លោក Kim Yong-chol នឹង​ឆ្លៀត​ចូល​ស្ថានទូត​នៅ​ក្រុង​ប៉េកាំង​មុនពេល​ត្រឡប់​ទៅ​ប្រទេស​វិញ​នៅ​ថ្ងៃ​ទី ៤ ខែមិថុនា ។​

​គួររំលឹកថា លោក Kim Yong-chol គឺជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​របស់​កូរ៉េ​ខាងជើង ដែល​មក​ទស្សនកិច្ច​អាមេរិក ក្នុងអំឡុងពេល ១៨​ឆ្នាំកន្លងមក ៕ សូ​យ​ន

spot_img
×