Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេត​វិមាន​កំពុង​ត្រៀម​បម្រុង​ជំនួប​កំពូល​អាមេរិក​-​រុស្ស៊ី ដើម្បី​រំសាយ​ចោល​ការខ្វែងគំនិត​គ្នា​

spot_img

​តាម Wall Street Journal កាលពី​ថ្ងៃ​ទី ៣ ខែ​ឧសភា បាន​ដកស្រង់​សម្តី​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋការ​អាមេរិក​ឲ្យដឹងថា ឯកអគ្គរដ្ឋទូត​ប្រចាំ​រុស្ស៊ី Jon Huntsman បាន​មាន​វត្តមាន​នៅ​ក្រុង​វ៉ាស៊ីនតោន ដើម្បី​ត្រៀម​បម្រុង​សម្រាប់​ជំនួប​កំពូល​អាមេរិក​-​រុស្ស៊ី​។​

ប្រធានាធិបតី​ពូ​ទីន និង​សមា​ស​ភាគី​ដូណាល់ ត្រាំ​

​តាម​គម្រោង​មន្ត្រី​រូបនេះ​បាន​ចាប់ផ្តើម​តាំង​ពី​ច្រើន​ខែ​មក​ហើយ ដើម្បី​ធ្វើ​ចលនា​ការទូត​ឲ្យមាន​ជំនួប​ផ្លូវការ​មួយ​រវាង​លោក​ពូ​ទីន និង​លោក​ត្រាំ មាន​ការងារ​ជាច្រើន​ដែល​ត្រូវ​ធ្វើតាម​ផែនការ រួម​ទាំង​ការ​កំណត់​ពេលវេលា និង​ទីកន្លែង​ជួបគ្នា ។​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយចំនួន​ឲ្យដឹងថា គោលដៅ​នៃ​ជំនួប​កំពូល​គឺ​ដើម្បី​ដោះស្រាយ​នូវ​ការខ្វែងគំនិត​គ្នា​ពី​យូរ​មក​ហើយ​រវាង​ប្រទេស​ទាំង​ពីរ​ចាប់តាំងពី​ពេល​ដែល​ស្ថាប័ន​ចារ​កម្ម​អាមេរិក​រាយការណ៍​ថា រុស្ស៊ី​បាន​អន្តរាគមន៍​មក​លើក​ការបោះឆ្នោត​អាមេរិក​កាលពី​ឆ្នាំ ២០១៦ ក្នុង​គោលបំណង​ជួយ​ឲ្យ​លោក​ត្រាំ​ឈ្នះឆ្នោត ។ ជា​បន្តបន្ទាប់​ក្រោយមក ប្រទេស​ទាំង​ពីរ​ក៏​មាន​ការខ្វែងគំនិត​គ្នា លើ​ស្ថានការណ៍​តឹងតែង​លើ​តំបន់​ជាច្រើន ពិសេស​នៅ​តំបន់​មជ្ឈិមបូព៌ា ។​

​ប្រសិនបើ​ជំនួប​នេះ​ប្រព្រឹត្តទៅ​បាន​តាម​គម្រោង​នោះ​វា​ជា​ជំនួប​កំពូល​លើក​ទី ៣ រវាង​មហាអំណាច​ពីរ​អាមេរិក​-​រុស្ស៊ី ៕​

spot_img
×