Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​មេខ្យល់​៤​នាក់ នាំ​ស្ត្រី​ខ្មែរ​៣០​នាក់ ឆ្លងដែន​ខុសច្បាប់ ទៅ​រៀបការ​ជាមួយ​បុរស​ចិន​

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ក្រាប​មេខ្យល់​៤​នាក់ ដែល​ជួញដូរ​ស្ត្រី​ខ្មែរ ចំនួន​៣០​នាក់​បានយក​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​។ ក្រុម​នេះ ចាប់​រកស៊ី​ជួញដូរ​មនុស្ស​យក​ទៅ​ប្រទេស​ចិន តាំងពី​ឆ្នាំ​២០១៤ ដល់ រហូត​ដល់​ថ្ងៃ​សមត្ថកិច្ច​ចាប់ខ្លួន ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៨ ។​

​ក្នុង​ប្រតិបត្តិការ​នេះ ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្តមសេនីយ៍ឯក ប៉ុល ភិ​ធេ​យ្យ ប្រធាន​នាយកដ្ឋាន ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង​ស្ពឺ កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨​។ កម្លាំង​សមត្ថកិច្ច ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ រួមមាន​៖ ១៖ ឈ្មោះ ស៊ូ សុភាព ហៅ​ស្រី​តា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មាន​តួនាទី​ជា​មេខ្លោង ២៖ ឈ្មោះ ឃួន សា​រ៉ាវុធ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មាន​តួនាទី​ជា​អ្នកសម្របសម្រួល ៣៖ ឈ្មោះ សុខ សុទ្ធា​រក្ស ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​តួនាទី​ជា​អ្នក​នាំ​ស្ដ្រី​ខ្មែរ​ទៅ​ចិន ៤៖ ឈ្មោះ ផល ផា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​តួនាទី​ជា​អ្នក​ដឹកជញ្ជូន​។​

អ្នក​ទាំង​៤​នាក់​នេះ ស្នាក់នៅ​ផ្ទះជួល​លេខ ៩៤B ផ្លូវ​១៥០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​ការស្រាវជ្រាវ​ជន​សង្ស័យ​ខាងលើ បានធ្វើ​សកម្មភាព​ឃោសនា​ជ្រើសរើស នាំ​នារី​ខ្មែរ​បាន​ចំនួន​៣០​នាក់ ចេញពី​ប្រទេស​កម្ពុជា​នាំ​ឆ្លងដែន ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ចិន ដើម្បី​រៀប​អាពាហ៍ពិពាហ៍​ផ្ទុយ​ពី​ឆន្ទៈ ដោយ​បាន​តម្លៃ​ក្នុង​ម្នាក់ៗ ចាប់ពី​៥០០០ ដល់​១០០០០​ដុល្លារ​។​

​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ចេញ​សម្រាប់​ដឹក​ជញ្ជូន​ស្ដ្រីខ្មែរ​២​គ្រឿង (១​គ្រឿង​ម៉ាក Lexus RX330 ពណ៌​ស្ក ស្លាក់​លេខ ភ្នំពេញ ២AS-៨០២៨ និង​១​គ្រឿង​ទៀត​ម៉ាក Lexus RX330 ពណ៌​ខ្មៅ ស្លាក់​លេខ ភ្នំពេញ ២N-៦១៨០) និង​លុយ​៩៥០០​ដុល្លារ​អាមេរិក និង​ទូរស័ព្ទដៃ​ចំនួន​៨​គ្រឿង​។ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×