Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឃួ​ង ស្រេង ៖ គណបក្ស​ប្រជាជន​កម្ពុជា ជា​បក្ស​សន្យា​ធ្វើ មិនមែន​សន្យា​ខ្យល់​ទេ​

spot_img

​ភ្នំពេញ ​៖​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ក្នុង​បុរី​សន្តិភាព​២​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​សន្យា​ធ្វើ​មិនមែន​សន្យា​ខ្យល់​ទេ​សូម​ជឿ​ទុកចិត្ត​ចុះ​។​

លោក ឃួ​ង ស្រេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​បែប​នេះ​នៅ​ព្រឹក​ថ្ងៃទី​៣​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ​ក្នុងពេល​លោក​រួម​ជាមួយ​អាជ្ញាធរ​ដែនដី និង​ក្រុមការងារ​មួយចំនួនទៀត បាន​អញ្ជើញ​ទៅ​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ស្តាប់​សំណូមពរ​ប្រជាពលរដ្ឋ​ក្នុង​បុរី​សន្តិភាព​២​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ​ដើម្បី​ផ្សារភ្ជាប់​ទៅ​នឹង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ក៏​ដូចជា​បង្កើន​នូវ​ភាព​ស្និត​ស្នាល​ជាមួយ​ប្រជាពលរដ្ឋ ។​

លោក​ហែម ដា​រិទ្ធិ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ពោធិ​សែន​ជ័យ​បានឱ្យ​ដឹង​ដែរ​ថា​៖​ការដែល​លោក​ឃួង ស្រេង​ចុះ​ផ្ទាល់​នៅ​សហគម​ន៏​បុរី​សន្តិភាព​២​នឹង​បាន​ពិនិត្យ​ស្ថានភាព​រស់នៅ​ជាក់ស្តែង​របស់​បងប្អូន​នៅ​សហគម​នេះ​ដែល​កំពុង​មាន​ការរីក​ចំរើន​គួ ឱ្យ​កត់សំគាល់​ទាំង​សំណង់​លំនៅដ្ឋាន​,​ហេ​ដ្ឋា​រចនាសម្ពន្ធ័ក៏​ដូច​ជា​ការរីក​ចំ រើ​ន​លើ​ផ្នែក​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ផងដែរ​។​

ក្នុង​ឱកាស​ជួប​ជាមួយ​ប្រជាពលរដ្ឋ​សហគមន៍​បុរី​សន្តិភាព​២​នៅ​សង្កាត់​ចោម​ចៅ​ទី​២​លោក​ឃួង​ស្រេង បាន​ជំរាប​ទៅ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​មក​ស្វាគមន៍​លោក​ដោយ​ភាព​ជឿជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​សន្យា​ធ្វើ មិនមែន​សន្យា​ខ្យល់​នោះទេ​។​ជាក់ស្តែង​យើង​បាន​កសាង​សមិទ្ធផល​ជាច្រើន​បំពេញ​តាម​តំរូវការ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​ដែល​ពីមុន​តំបន់​នេះ​គ្មាន​អ្វី​ទាំងអស់​។​រហូតមក​ដល់​ឥឡូវ​បងប្អូន​មាន​ផ្ទះសំបែង​រស់នៅ​សមរម្យ មាន​ទីផ្សារ មាន​ប្រព័ន្ធ​ទឹក ភ្លើង​រដ្ឋ​ប្រើប្រាស់ មាន​សេវា​រថយន្តក្រុង និង​សេវា​សុខភាព​ជា​ដើម​។ លោក​អនុប្រធាន​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ខិតខំ​ធ្វើយ៉ាងណា​បង្កើត​ប៉ុស្តិ​សុខភាព​មួយ​ឲ្យបាន​នៅ​ទី​នេះ​ដោយ​ឲ្យ​សហគម​ផ្តល់​ផ្ទះ​២​ល្វែង​សំរាប់​បង្កើត​ប៉ុស្តិ​សុខភាព​នេះ​នៅ​ចំ​កណ្តាល​សហគម​ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​យើង​មក​ទទួល​សេវា​សុខភាព​។​លោក​ក៏​បាន​ណែនាំ​ឲ្យមាន​ការចាក់សា​ប និង​ដាក់​ប្រព័ន្ធ​លូ​នៅ​ចំណុច​ចំណតរថយន្ត​ក្រុង​ឲ្យបាន​ល្អ​ប្រសើរ​ផង​ដែរ​។​

ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ដូច​អាជ្ញាធរ​ដែនដី​នឹង បន្ត​រៀបចំ​កែលំអរ​ផ្លូវ​បេតុង និង​ដាក់​ប្រព័ន្ធ​លូ​ក្នុង​សហគមន៍​បន្តទៀត​នៅក្រោយ​ការបោះឆ្នោត និង​ក្រោយ​ពី​ទទួលបាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ ដែល​នេះ​គឺជា​ការ​សន្យា​ធ្វើ​មិនមែន​សន្យា​ខ្យល់​នោះទេ​។​

សហគម​សន្តិភាព​២ មាន​ការអភិវឌ្ឍ​ន៏​មិន​ចាញ់​សហគម​ដទៃទៀត​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ឡើយ​ក្រោម​ការយកចិត្តទុកដាក់​ពី​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ,​ការយកចិត្តទុកដាក់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​តែងតែ​ចុះ​ជាប់​ដើម្បី​បានដឹង​ពី​សុខទុក្ខ​របស់​បងប្អូន ជាពិសេស​ទទួល​បានកា​រ​ណែនាំ និង​ការគិតគូរ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​តែង​ផ្សារភ្ជាប់​សុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ជាប់​ជានិច្ច​។​
​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​លោក ឃួ​ង ស្រេង ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​សូម​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅ​ថ្ងៃ​ទី​២៩​កក្កដា ឆ្នាំ​២០១៨​ខាងមុខ​ដើម្បី​ផ្តល់​ឧិ​កាសជូន​សម្តេច​តេជោ​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​ឆ្ពោះទៅរក​ការអភិវឌ្ឍ​រីកចម្រើន​ខ្លាំងក្លា​បន្តទៀត​។​

គួរ​បញ្ជាក់ដែរថា​៖​សហគម​សន្តិភាព​២ មាន​សហគម​ប្រជាពលរដ្ឋ​ចំនួន​៨​សហគម​ស្មើនឹង​២៥៥០​គ្រួសារ​ដែល​ភាគច្រើន​បងប្អូន​ប្រកប​របរ​លក់ដូរ​,​សេវាកម្ម និង​កម្មករ​រោងចក្រ​។​បងប្អូន​ទាំង​ជាង​២​ពាន់​គ្រួសារ​នេះ​ភាគច្រើន​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​បែប​មិន​រៀបរយ​ចេញពី​សហគម​ដី​ក្រហម​,​សហគម​បឹងកក់ និង​១​ផ្នែក​ទៀត​មកពី​ប្រភព​ផ្សេងៗ​តាំងពី​ឆ្នាំ​២០០៦,២០០៩ និង​ឆ្នាំ​២០១០៕ ដោយ ៖ កូឡាប

 

spot_img
×