Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ម្នាក់​ស្រវឹងស្រា យក​មង​ទៅ​ដាក់​ត្រី​ក្នុង​ស្រះ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​

spot_img

​សៀមរាប ​៖ ​ស្ត្រី​ម្នាក់​ដែល​កំពុង​ស្ថិតក្នុង​ស្ថានភាព​ស្រវឹងស្រា​ខ្លាំង បាន​យក​មង​ទៅ​ដាក់​ត្រី​ក្នុង​ស្រះ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់ នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​៣០​នាទី នៅ​ចំណុច​ត្រពាំង​ដក​ពោធិ៍​ស្ថិតក្នុង​ភូមិ​តា​ហុក ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប ចម្ងាយ​ពី​ផ្ទះ​ប្រហែល​២០​ម៉ែត្រ ។​

​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​កម្លាំង​សមត្ថ​កិច្ចនគរ​បាល​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ រ៉​យ សារ៉ម ភេទ​ស្រី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​តា​ហុក ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប​។​

​ក្រោយ​ពី​ការពិនិត្យ​សមត្ថកិច្ច​ជំនាញ​បញ្ជាក់​បន្ថែម​ទៀត​ថា មូលហេតុ​ដែល​ណ្តា​ល​ឲ្យ​ជនរងគ្រោះ​ស្លាប់​គឺ​ជនរងគ្រោះ​មាន​ស្ថានភាព​ស្រវឹងស្រា​ខ្លាំង​ហើយ​បាន​យក​មង​ទៅ​ដាក់​ត្រី​ក្នុង​ស្រះ​ទើប​បណ្តាលឲ្យ​ដួល​ទៅក្នុង​ទឹក​ស្រះ​ដែលមាន​ជម្រៅ​២,៥០​ម៉ែត្រ បណ្តាល​ឲ្យ​ឈ្លក់​ទឹកស្លាប់​តែម្តង​។ ហើយ​ករណី​នេះ​ពុំ​ពាក់ព័ន្ធ​ទៅ​និង​បទល្មើស​ព្រហ្មទណ្ឌ​ទេ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×