Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Trump បួងសួង​កុំ​ឲ្យ​ចាំបាច់ “​ចលនា​ទា​ហា​ន” ជាមួយ​កូរ៉េខាងជើង​

spot_img

នៅ​ថ្ងៃទី ៧ ខែ​១១ ប្រធានាធិបតី​អាមេរិក Donald Trump បាន​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​ចរចា ហើយ​ក្រុង​វ៉ាស៊ីនតោន​ក៏បាន​ត្រៀម​ជាស្រេច​ក្នុងការ​ប្រើប្រាស់​សមត្ថភាព​យោធា​ទាំងមូល​ដើម្បី​ការពារ​ខ្លួន​។​

នេះ​ជាម​តិ​លើកឡើង​របស់​ប្រធានាធិបតី​ត្រាំ ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង Monn Jae-in នៅ​សេ​អ៊ូ​ល ក្រោយ​ចាប់ផ្តើម​ទស្សនៈកិច្ច​ផ្លូវការ កូរ៉េខាងត្បូង​។ ប្រធានាធិបតី Trump ពោល “​ខ្ញុំ​គិតថា យើង​ទទួលបាន​ការរីកចម្រើន​យ៉ាងច្រើន​។ យើងខ្ញុំ​ពុំ​អនុញ្ញាត​ឲ្យ​កូរ៉េខាងជើង​គំរាមកំហែង​នូវ​អ្វីដែល​យើង​បាន​កសាង​”​។​

ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​

​ប្រមុខ​សេត​វិមាន​ក៏បាន​សង្កត់ធ្ងន់ ៖ “​យើងខ្ញុំ​បានបង្ហាញ​ឲ្យ​ឃើញ​កម្លាំង​ដ៏​ខ្លាំង​។ យើង​បានដាក់​បញ្ចូល​នាវា​ផ្ទុក​យន្តហោះ​៣​ក្នុងចំណោម​នាវា​ផ្ទុក​យន្តហោះ​ធំ​បំផុត​ពិភពលោក​មកកាន់​ឧបទ្វីប​កូរ៉េ ហើយ​នាវាមុជទឹក​នុយក្លេអ៊ែរ​១ ក៏មាន​វត្ត​មាននៅ​តំបន់​នោះ​ផងដែរ​។ យើង​បួងសួង​ដល់​ព្រះ​កុំ​ឲ្យ​យើង​ចាំបាច់​ត្រូវ​ប្រើប្រាស់​វា ខ្ញុំ​ជឿថា​វា​ជា​រឿង​សមស្រប ប្រសិនបើ​កូរ៉េខាងជើង​អង្គុយ​ចុះ​ក្នុង​តុ​ចរចា ហើយ​ដាក់ចេញ​កិច្ចព្រមព្រៀង​១​ល្អ សម្រាប់​ពលរដ្ឋ​ប្រទេស​នេះ​”​។​

​មជ្ឈដ្ឋាន​អ្នកឃ្លាំមើល​លើកឡើងថា ប្រសាសន៍​របស់​ប្រធានាធិបតី ត្រាំ មាន​ភាពទន់ភ្លន់​ជាង​មុន​ច្រើន ប្រៀប​នឹង​ការព្រមាន​មុន​នោះ​របស់លោក​ចំពោះ​កូរ៉េខាងជើង​។​

​រដ្ឋការ​លោក ត្រាំ បានប្រកាស​ច្រើនលើក ពី​ការ​ចំហ​ចោល​គ្រោងការណ៍​យោធា​ចំពោះ​កូរ៉េខាងជើង តែ​ក៏​សង្កត់ធ្ងន់​អាទិភាព​ដំណោះស្រាយ​ការទូត​។​

​ប្រធានាធិបតី ត្រាំ និង​ជំទាវ​ទី​១ Melania ថ្ងៃនេះ​នឹង​ជិះ​យន្តហោះ​ពិសេស​ចុះ​មូលដ្ឋាន​យោធា​អាកាស Osan នៅ​ជាយក្រុង​សេ​អ៊ូ​ល ចាប់ផ្តើម​ទស្សនៈកិច្ច​ផ្លូវការ​កូរ៉េខាងត្បូង​។ ប្រធានាធិបតី Trump នឹង​បន្ត​ជិះ​ឧ​ទ្ធ​ម្ភា​ជ​ចក្រ Marin One ទៅកាន់​មូលដ្ឋាន​យោធា Camp Humphreys ដែលជា​មូលដ្ឋាន​ធំ​បំផុត​របស់​អាមេរិក​នៅ​កូរ៉េខាងត្បូង​៕ ដោយ ៖ សូ​យ​ន​

spot_img
×