Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​៣​នាក់​ប្រើប្រាស់​ជួញដូរ​សារធាតុ​ញៀន ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​

spot_img

​សៀមរាប ​៖ ជនសង្ស័យ​៣​នាក់​ដែល​ប្រើប្រាស់​ជួញដូរ​សារធាតុ​ញៀន នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ត្រូវ​សមត្ថកិច្ច បញ្ជូន​ខ្លួន ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ចុះបង្ក្រាប​បទ​ជួញដូរ និង​ចាត់ចែង​អោយ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​២២​នៅ​លំនៅដ្ឋាន​ស្ថិត នៅ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ដោយ​ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន ៣​នាក់​។​

​ជនសង្ស័យ ១:​ឈ្មោះ រាំង រដ្ឋា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៤ មុខរបរ​ជាងដែក​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ជា​អ្នក​ជួញដូរ​និង​ប្រើប្រាស់ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ។ ហើយ​ឈ្មើ រាំង រដ្ឋា នេះ​មាន​ដីកា​លេខ​១០១/២០១៦ ចុះ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ ចេញ​ដោយ​លោក គី ឬ​ទ្ធី ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តសៀមរាប ចាប់ខ្លួន​ផង​ដែរ ពី​បទ​រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ២:​ឈ្មោះ សាំង វិសាល ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៤ មុខរបរ​កម្មករសំណង់ ទីលំនៅ​ភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង​/​ខេត្តសៀមរាប ជា​អ្នកចាត់ចែង​និង​ប្រើប្រាស់ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ ៣: ឈ្មោះ ផុន រតនា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៥ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​/​ខេត្តសៀមរាប ជា​អ្នកចាត់ចែង​និង​ប្រើប្រាស់ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ។​

វត្ថុតាង​ដកហូត​មាន​ឧបករណ៍ប្រើប្រាស់ និង​សម្ភារៈ​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន និង​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​។ កម្លាំង​សមត្ថកិច្ច​បាន​បញ្ចូន​ខ្លួន​ទៅ​សាលាដំបូង​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×