Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិង្ហ​បុរី​សុខចិត្ត​រ៉ាប់រង​ខ្ទង់ចំណាយ​មួយ​ផ្នែក​សម្រាប់​ជំនួប​កំពូល​ត្រាំ​-​គីម​

spot_img

​រដ្ឋាភិបាល​សិង្ហ​បុរី សុខចិត្ត​ត្រៀម​ទុក​ថវិការ​សម្រាប់​ទូទាត់​ខ្ទង់ចំណាយ​មួយចំនួន​ដែល​ពាក់ព័ន្ធ​ដើម្បី​ធានា​ជោគជ័យ​នៃ​សន្និសីទ​កំពូល​អាមេរិក​កូរ៉េខាងជើង តាម​គម្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១២ ខែមិថុនា ។​

​តាម Reuter ដែល​ដកស្រង់​សម្តី​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហ​បុរី Ng Eng Hen នៅ​ថ្ងៃ​ទី ២ ខែ​មិថុនា​កន្លង​មក​ឲ្យដឹងថា សិង្ហ​បុរី​ត្រៀម​ហិរញ្ញវត្ថុ​ដើម្បី​ទូទាត់​ចំណាយ​មួយ​រួមមាន​ចំណាយ​សន្តិសុខសម្រាប់​ជួប​ជា​ប្រវត្តិសាស្ត្រ​រវាង​អាមេរិក​-​កូរ៉េខាងជើង ។ លោក Ng Eng Hen បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មិនយូរប៉ុន្មាន​ក្រោយពេល​លេចឮ​ការជជែក​វែកញែក​ទាក់​ទិន​ដល់​បញ្ហា​ថា​តើ​នរណា​ជា​អ្នក​ទូទាត់​ខ្ទង់ចំណាយ​នៅ​សណ្ឋាគារ​ទំនើប​សម្រាប់​លោក​គីម ជុង​អ៊ុន ពេលមកដល់​សិង្ហ​បុរី ។​

​មុន​នោះ​កូរ៉េខាងជើង​ប្រកាសថា នឹង​មិន​ទូទាត់​ទាំងស្រុង​ចំពោះ​វិក្ក័​យ​ប​ត្រទាំងឡាយ​ក្នុងអំឡុងពេល​ដែល​ប្រតិភូ​នេះ ស្នាក់​នៅ​សិង្ហ​បុរី ។ ក្រុង​វ៉ាស៊ីនតោន​វិញ​ក៏​មិន​អាច​ទូទាត់ ឬ​សង​ជំនួស​បាន ព្រោះ​បែប​នេះ​វា​នឹង​បំពាន​លើ​បទបញ្ជា​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​កន្លងមក​ត្រូវបាន​អនុវត្ត​ចំពោះ​ក្រុង​ព្យុងយ៉ាង ។ អាស្រ័យហេតុនេះ អាមេរិក​កំពុង​ពិនិត្យ​ចំណើរ​របស់​ម្ចាស់ផ្ទះ​សិង្ហបុរី ក្នុងការ​ទូទាត់​ថ្លៃ​សណ្ឋាគារ​របស់លោក​គីម ជុង​អ៊ុន និង​ប្រតិភូ​រួម​ដំណើរ ។​

​តាម Washinton Post លោក​គីម​ជុង​អ៊ុន មាន​គម្រោង​ស្នាក់នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ Fullerton នៅ​សិង្ហ​បុរី ក្នុង​ពេល​ចូលរួម​សន្និសីទ​កំពូល ។ ថ្ងៃ​បន្ទប់​ធម្មតា​នៅ​សណ្ឋាគារ​នេះ​ក្នុង​១​យប់ ៤១៥​ដុល្លារ ប៉ុន្តែ​សម្រាប់​ឥស្សរជន​សំខាន់ៗ ឬ​មេដឹកនាំ វា​មាន​តម្លៃ ៦.០០០​ដុល្លារ​/១​យប់ ។​

​សណ្ឋាគារ Ng Eng Hen កន្លែង​មេដឹកនាំ​គីម ជុង​អ៊ុន ស្នាក់នៅ​ក្នុង​អំឡុង​សន្និសីទ​កំពូល​

​បច្ចុប្បន្ននេះ គេ​នៅ​ពុំទាន់​មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​អំពី​ទីកន្លែង​ប្រព្រឹត្តទៅ​នៃ​ជំនួប​ត្រាំ​-​គីម ។ ក្រុមអ្នកវិភាគ​ព្យាករណ៍​ថា សណ្ឋាគារ Shangri-La និង Capella អាច​ជា​កន្លែង​ល្អ​សម្រាប់​ជ្រើសរើស ។ ទន្ទឹម​នោះ​វិមាន​ប្រធានាធិបតី​សិង្ហ​បុរី -Istana ក៏​ជា​កន្លែង​មួយ​ផងដែរ​សម្រាប់​ការជ្រើសរើស ៕ សូ​យ​ន​

spot_img
×