Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពូល​ត្រី​លំអរ​ជំនាន់​ថ្មី ៖ ត្រី​ផ្ទក់​សស្គុះ កំពុង​ពេញនិយម​យ៉ាងខ្លាំង​

spot_img

​តាម​បុរស​ម្នាក់​ឈ្មោះ Ken Tran ដែលជា​អ្នក​មាន​ហាង​លក់ដូរ​ត្រី​លម្អរ​ជាច្រើន​នៅ​វៀតណាម​បានឲ្យដឹងថា លោក​គឺជា​ជន​ដំបូង​ដែល​នាំ​ពូជ​ត្រី​នេះ​មក​សាកល្បង​លក់​នៅ​ប្រទេស​វៀទណាម ។ ស្មាន​ពុំ​ដល់​ថា ត្រី​ផ្ទក់​ស ដែល​វា​ជា​សណ្ឋាន​ប្រែប្រួល​ហ្សែ​ន​ត្រី​ផ្ទក់​ផ្កា ពេល​ធំ​ឡើង​វា​មាន​បណ្តោយ​ដល់ ៨​តឹក​ឯណោះ ហើយ​ពិតជា​លក់​ដាច់​ខ្លាំង​មែនទែន ។​

​លោក Ken ដែលជា​អ្នក​នាំចូល​ប្រភេទ​ត្រី​នេះ​ឲ្យដឹងថា ពូជ​ត្រី​នេះ​មាន​ទំហំ​ពី ២០-២២cm មានតម្លៃ ១,៥​លាន​ដុង​/១​ក្បាល (​ប្រមាណ ៧៥​ដុល្លារ​អាមេរិក​) ។ ថ្វី​បើ​តម្លៃ​ថ្លៃ​គួរសម ប៉ុន្តែ​មិន​ខ្វះ​អ្នក​ទិញ​ឡើយ ព្រោះ​តែ​វា​មាន​សម្រស់​ស្អាត​ហើយ​ប្លែក​។​

​លោក Ken នៅ​បាន​ប្រាប់ទៀតថា ប្រភេទ​ត្រី​នេះ​ត្រូវបាន​លោក​នាំចូល​ពី​ប្រទេស​ចិន ហើយ​លក់​ដាច់​បំផុត​គឺ​នៅក្នុង​ទីក្រុង​ហូជីមិញ ក្រៅ​មាន​ពណ៌​សម្បុរ​ស្អាត​ពិសេស​អម្បូរ​ត្រី​នេះ វា​មាន​ភ្នែក ស្រ​ការ ស្រកី កន្ទុយ គួរ​ឲ្យ​ចង់​គយគន់ ហើយ​ការថែទាំ​វា​ក៏​មិន​ពិបាក​ដែរ ចំណី​របស់​វា​ដូចជា​ត្រី​ធម្មតា ហើយ​វា​មិន​ងាយ​មាន​ជំងឺ​ទេ ។ ប៉ុន្តែ​លោក​ឲ្យ​ដំបូន្មាន​ថា បើ​ហាង​តូច​នោះ​គប្បី​ចិញ្ចឹម​វា​តែមួយ​បាន​ហើយ ព្រោះ​ពេល​ធំ​បន្តិច ប្រសិនបើ​វា​ប្រឡែង​គ្នា ឬ​ដណ្តើម​ចំណី​គ្នា ហើយ​វាត់​កន្ទុយ វា​អាច​ធ្វើ​ឲ្យ​បែក​កញ្ចក់ ។​

​ខាងក្រោម​ជា​ឃ្លីប និង​រូបភាព​មួយចំនួន​ដើម្បី​គយគន់​ត្រី​មាន​សម្រស់​ល្អ​ចម្លែក​បែបនេះ ។ ចន្ទ្រា​

spot_img
×