Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​អង់គ្លេស​ម្នាក់​ជាប់គុក ១៨​ឆ្នាំ ដោយសារ​សម្លាប់​កូនចិញ្ចឹម​អាយុ​ទើប ១៨​ខែ​

spot_img

បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ត្រូវបាន​តុលាការ​ក្នុង​ទីក្រុង​ឡុង​ដ៍ កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ១៨​ឆ្នាំ​ពីបទ​សម្លាប់​កូនស្រី​ចិញ្ចឹម​របស់ខ្លួន ដែលមាន​អាយុ​ទើបតែ ១៨​ខែ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​សារព័ត៌មាន AFP​។​

​កុមារី Elsie Scully-Hicks ត្រូវបាន​បំពេញ​សំនុំបែបបទ​ស្មុំ​រួចរាល់​ទើបបាន​តែ ២​អាទិត្យ​ប៉ុណ្ណោះ មុនពេល​ឪពុកចិញ្ចឹម​ធ្វើ​ឲ្យ​ស្លាប់​។​

​កុមារី​ដ៏​អភ័ព្វ​នេះ បាន​ស្លាប់​កាលពី​ខែ ឧសភា ឆ្នាំ ២០១៦ កន្លងទៅ​ដោយសារតែ​ប្រេះ​លលា​ក្បាល នៅពេល ឪពុកចិញ្ចឹម​ដែលជា​ឃាតករ​ឈ្មោះ Matthew Scully-Hicks បាន​អង្រួន​នាង​យ៉ាងខ្លាំង និង​បាន​វាយ​ក្បាល​របស់​នាង​។​

​នាង​ត្រូវបាន​មើលថែ​ដោយ​គ្រួសារ​ដែល​សុំ​យកមក​ចិ​ញ្ជឹ​ម​បាន​រយៈពេល ៨​ខែ ដែលមាន​ម្តាយចិញ្ចឹម​អាយុ ៣១​ឆ្នាំ ជា​អ្នក​បង្រៀន​ហាត់ប្រាណ ហើយ​និង​ប្តី​របស់គាត់​។​

​ក្មេង​តូច​ដ៏​កំសត់​នោះ មាន​ស្នាម​ជាំ បាក់ជើង និង​បាន​ធ្លាក់​ពី​កាំជណ្តើរ ក្នុងកំឡុងពេល​ការ​មើលថែ​របស់​គ្រួសារ​ចិញ្ចឹម​៕ ដោយ ៖ សុភ័ក្ត្រ​

 

spot_img
×