Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្អាត​ម្នាក់ ធ្វើ​ឲ្យ​អ្នកលេង​អ៊ិន​ធឺ​ណេត​យល់ច្រឡំ​ស្ទើរ​គ្រប់​គ្នា ដោយសារតែ​នាង​…

spot_img

​ស្ត្រី​ជប៉ុន​ដ៏​ស្រស់ស្អាត សាច់​សខ្ចី​ម្នាក់ បាន​ធ្វើ​ឲ្យ​អ្នកលេង​អ៊ឺ​ន​ធឺ​ណេត មាន​ការយល់ច្រឡំ​ស្ទើរ​គ្រប់គ្នា​ ​ហើយ​គ្មាន​នរណា​ម្នាក់​ស្គាល់​ឈ្មោះ​របស់​នាង​នោះ​ទេ ដោយសារតែ​នាង​គ្រាន់តែ​ជា​រូបគំនូរ​ប៉ុណ្ណោះ​​ដែល​មើលទៅ​ដូចជា​មនុស្ស​ពិត​ស្ទើរតែ​ទាំងស្រុង​។​

​រូបភាព​ស្ត្រី​វ័យក្មេង​ស្រស់ស្អាត ដែល​ផ្តេកខ្លួន​នៅលើ​ទឹក​ហូរ បាន​ក្លាយជា​ប្រធានបទ​ដែល​មាន​ការ​​យល់​ស្រឡំ​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម បន្ទាប់​ពី​អ្នកប្រើប្រាស់ Twitter ម្នាក់​ឈ្មោះ Kei Mieno បាន​ធ្វើការ​ចែករំលែក​វា​នៅលើ​គណនី​របស់​គាត់​។​

​បើ​គ្រាន់តែ​ក្រឡេក​មើល​មួយ​ភ្លែត យើង​នឹង​ឃើញថា ស្ត្រី​វ័យក្មេង​ម្នាក់​កំពុង​ផ្តេក​ខ្លួន ដើម្បីឲ្យ​គេ​ថត​​រូប ប៉ុន្តែ​ការពិត​វា​មាន​ភាព​អាថ៌កំបាំង​ជាង​នេះ​។​

​ស្ត្រី​ស្រស់ស្អាត​នេះ មិន​មាន​ឈ្មោះ​នោះ​ទេ ហើយ​រូប​នាង​ក៏​មិនមែន​ជា​មនុស្ស​ពិត​នោះដែរ​។​

​រូប​គំនូរ​នោះ​គូរ​ដោយ​វិចិត្រករ​ជប៉ុន​ឈ្មោះ Kei Mieno ដែល​មាន​បទពិសោធន៍​ច្រើនជាង ១០​ឆ្នាំ​​ក្នុងការ​គូររូប​ដោយ​​ប្រើ​ប្រេង និង​ទឹក​ពណ៌​ជាដើម​។​

​គ្រាន់តែ​រូបភាព ស្ត្រី​ដេក​នៅលើ​ខ្សែទឹក ទទួល​បាន​ការ​ចុច Like ចំនួន ១៣០.០០០ និង​បានការ​​ចែករំលែក​ចំនួន​ច្រើនជាង ៤៨.០០០​ដង​។​

​ខាងក្រោម​នេះ ជា​រូបគំនូរ​ស្រី​ស្អាត ដែល​ធ្វើឲ្យ​គេ​ច្រឡំ​​គ្រប់គ្នា និង​រូបគំនូរ​ផ្សេងៗ​ដែល​គូរ​ដោយ​លោក Kei Mieno៕ ដោយ ៖ សុភ័ក្ត្រ

    

spot_img
×