Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ផ្ទុក​យន្តហោះ​៣ របស់​អាមេរិក រួមគ្នា​បង្អួត​កម្លាំង នៅ​ប៉ែក​ខាងលិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក​

spot_img

បណ្តា​នាវា​ផ្ទុក​យន្តហោះ USS Nimitz , Ronald Reagan , Theodore Toosevelt នឹងចូលរួម​គ្នា​ធ្វើ​សមយុទ្ធ​នៅ​ប៉ែក​ខាងលិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក ខណៈពេល​លោក Donald Trump ធ្វើ​ទស្សនៈកិច្ច​នៅ​ទ្វីបអាស៊ី​។​

​ក្នុងពេលដែល​កងទ័ព​អាមេរិក អូស្ត្រាលី និង​កូរ៉េខាងត្បូង​កំពុងដំណើរការ​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​សមុទ្រ​ចិន​ខាងកើត​នោះ មន្ត្រី​អាមេរិក​បាន​បង្ហើប​ប្រាប់ថា កង​នាវា​ផ្ទុក​យន្តហោះ​វាយលុក “​ស្រួច​” របស់​អាមេរិក ក៏​នឹង​រួមគ្នា​ធ្វើ​សមយុទ្ធ​នៅ​ប៉ែក​ខាងលិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ប៉ុន្មាន​ថ្ងៃ​នេះដែរ​។ នេះ​គឺជា​ទង្វើ​បង្ហាញ​កម្លាំង​ពុំ​ធ្លាប់មាន​របស់​អាមេរិក ក្នុងពេលដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កំពុងធ្វើដំណើរ​ទស្សនៈ​កិច្ច​នៅ​ទ្វីបអាស៊ី​។​

​មន្ត្រី​អាមេរិក​៤​រូប ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ដល់​ការធ្វើ​សមយុទ្ធ​នេះ​តែ​ពុំ​ប្រាប់​ពី​ពេលវេលា​ឬ​ទីកន្លែង​ប្រព្រឹត្តទៅ​ជាក់លាក់​ទេ​។ មន្ត្រី​ទាំងនេះ គ្រាន់តែ​ឲ្យ​ដឹងថា មាន​នាវា​ផ្ទុក​យន្តហោះ​៣ ខាងលើ​រួមគ្នា​ធ្វើ​សមយុទ្ធ​អមដោយ​បណ្តា​នាវា​ពិឃាត​ទាំងឡាយ​។​

​កង​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ធំ​នេះ​ពុំដែល​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​តំបន់​ទ្វីបអាស៊ី​តាំងពី​ឆ្នាំ ២០០៧ មក​ម្លេះ​។​

​ដោយឡែក​ក្នុងអំឡុងពេល “​បង្អួត​កម្លាំង​”​នេះ លោក ដូ​ណា​ល់ ត្រាំ ក៏​កំពុង​ធ្វើ​ទស្សនៈកិច្ច​១២​ថ្ងៃ​របស់ខ្លួន ហើយ​នឹងមាន​លើកឡើង​បណ្តា​សេចក្តីថ្លែងការណ៍​ផ្តោតលើ​កម្មវិធី​កាំជ្រួច និង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​។ ថ្លែង​នៅ​ក្រុង​តូ​ក្យូ ជប៉ុន នា​ថ្ងៃទី​៦ ខែ​១១ លោក ត្រាំ ព្រមាន​ថា ៖ “​យុគ្គសម័យ​អត់ធ្មត់​មនុស្សសាស្ត្រ​” ចំពោះ​កូរ៉េខាងជើង​បានបញ្ចប់​ហើយ​៕ ដោយ ៖ សូ​យ​ន​

spot_img
×