Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនគួរ​សោះ តែ​ជា​ច្បាប់​! ប្រដេញ​ចាប់​ជនល្មើស​ឲ្យ​រងរបួស លទ្ធផល មន្ត្រី​ម្នាក់​ត្រូវ​បណ្តេញ​ចេញពី​កា​ងារ​គួរ​ឲ្យ​អាណិត (​មាន​វីដេអូ​)

spot_img

​នាយកដ្ឋាន​ប៉ូលីស​ស្រុក Athens-Clarke បាន​បណ្តេញ​មន្ត្រី​ប៉ូលីស​ម្នាក់​ពី​ការងារ ដែល​បាន​ពាក់ព័ន្ធ​នៅក្នុង​ហេតុការណ៍​កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន ប្រដេញ​តាម​ចាប់​ជនសង្ស័យ​ម្នាក់ ។​

​សារព័ត៌មាន​បរទេស fox5atlanta បាន​ចុះផ្សាយ​ឲ្យ​ដឹងថា មន្ត្រី​ប៉ូលីស​២​នាក់​ដែលមាន​ឈ្មោះ Taylor Sualters និង Hunter Blackmon បានឃើញ​ជនសង្ស័យ​ឈ្មោះ Timmy Patmon ស្ថិតនៅ​ក្បែរ Vine Street និង Nelli B Avenue ខណៈ​កំពុង​រង​ដីការ​តាម​ចាប់ខ្លួន ។​

​មន្ត្រី​ប៉ូលីស Blackmon ចាន​ចុះ​ពី​រថយន្ត​ល្បាត និង​ចាប់ផ្តើម​ប្រដេញ​តាម​ជនសង្ស័យ Patmon ដែល​កំពុង​រត់គេចខ្លួន ប៉ុន្តែ មន្ត្រី​ប៉ូលីស Saulters នៅតែ​កំពុងស្ថិត​ក្នុង​រថយន្ត​ល្បាត ។

Saulters បាន​ព្យាយាម​បើករថយន្ត​រារាំង​ការរត់​គេចខ្លួន​របស់ Patmon ដោយ​ចុច​សញ្ញា​បញ្ឈប់ ។ អ្នកនាំពាក្យ​ប៉ូលីស​ស្រុក Athens-Clarke លោក Epifanio Rodriguez និយាយថា ជនសង្ស័យ Patmon បាន​បន្ត​រត់​នៅលើ​ផ្លូវ Nelli B Avenue ហើយ Sauters បាន​ព្យាយាម​រារាំង​បុរស​សង្ស័យ​រូបនេះ​ជា​លើក​ទី​២ ។​

​ប៉ុន្តែ នៅពេលនោះ Saulters ក៏បាន​បើករថយន្ត​ល្បាត​បុក​ទៅនឹង Patmon បណ្តាល​ឲ្យ​ដួល​ទៅនឹង​ដី​តែម្តង ។​

​អាជ្ញាធរ​និយាយថា Patmon ត្រូវបាន​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ ដើម្បី​ព្យាបាល​របួស មុនពេល​ត្រូវបាន​ប្រគល់​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ស្រុក Clarke ។

Patmon ដែល​រងរបួស​មាន​ស្នាម​ជាំ និង​រលាត់ស្បែក បាន​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​រារាំង​មន្ត្រី​អនុវត្ត​ច្បាប់ និង​បំពាន​ការព្យួរទោស ។​

​ចំណែក​មន្ត្រី​ប៉ូលីស Saulters វិញ ត្រូវបាន​អង្គភាព​ផ្អាក​ពី​ការងារ​តាម​ផ្នែក​រដ្ឋបាល និង​ចាប់ផ្តើម​ស៊ើបអង្កេត​កិច្ចការ​ផ្ទៃក្នុង បន្ទាប់ពី​ពិនិត្យមើល​ឡើងវិញ​ពី​វីដេអូ​កាមេរ៉ា​មន្ត្រី​ទាំងពីរ ជាមួយ​កាលៈទេសៈ​ជាក់ស្តែង​ដទៃទៀត​នៃ​ហេតុការណ៍​នេះ ៕ ឧ​ត្ត​ម​

 

spot_img
×