Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​មិន​ធម្មតា​! បុរស​ម្នាក់​មាន​សង្សារ​រហូតដល់ ១៧​នាក់ ពេល​គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ទើប​បែក​រឿង​ (មានវីដេអូ)

spot_img

​បុរស​ជនជាតិ​ចិន​ម្នាក់ មាន​សង្សារ​រហូតដល់ ១៧​នាក់ ដែល​រឿង​នេះ​បាន​បែក ក្រោយ​ពេល​គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​សម្រាក​នៅក្នុង​មន្ទីរពេទ្យ ហើយ​មិត្តស្រី​របស់គាត់​ទាំងអស់​​បាន​ប្រញាប់​ទៅសួរសុខទុក្ខ​គាត់​។​

ទោះយ៉ាងណា បុរស​សម្បូរ​ស្នេហ៍​រូបនោះ ដែល​មាន​សង្សារ ១៧​នាក់ ​ក្នុង​ពេល​តែមួយ ត្រូវបាន​ប៉ូលិស​​ចាប់ខ្លួន​ពី​បទ​ឆបោក ដោយសារតែ​គាត់​យក​លុយ​ពី​សង្សារ​នីមួយៗ​ជា​រៀងរាល់​ខែ​។​

​សង្សារ​របស់​គាត់​ទាំងអស់ ទើប​បាន​ដឹង​រឿង​ថា ពួកគេ​សុទ្ធតែ​ជា​សង្សារ​របស់​លោក Yuan នៅពេល​ពួកគេ​បាន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ទៅ​មើល​គាត់​។ រឿង​នេះ​បាន​កើតឡើង​កាលពី​ឆ្នាំ ២០១៥ ក្នុង​ទីក្រុង Changsha នៃ​ខេត្ត Hunan ប្រទេស​ចិន និង​ត្រូវបាន​គេ​ចុះ​ផ្សាយ​ព្រោងព្រាត​លើ​កាសែត​។​

​បុរស​ខាងលើ​ត្រូវបាន​គេ​រាយការណ៍​ថា មាន​កូន​ម្នាក់​ជាមួយ​សង្សារ​ម្នាក់​ក្នុងចំណោម​សង្សា​រទាំង ១៧ ប៉ុន្តែ​បែរជា​គាត់​មាន​គំរោង​រៀបការ​ជាមួយ​នឹង​អ្នក​ផ្សេង​ទៅវិញ​។​

​នៅពេល​រឿង​របស់​បុរស​នោះ បែកធ្លាយ​ថា​មាន​សង្សារ ១៧​នាក់ មាន​ការបញ្ចេញ​មតិ​រាប់ពាន់​ដង ដោយ​រិះគន់​ទៅលើ​បុរស​ខាងលើ​នោះ ថា​កេង​ប្រវ័ញ្ច​លើ​ស្ត្រី ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ បាន​សរសើរ​ពី​សមត្ថភាព​ទាក់ទង​ស្រីៗ​របស់​គាត់​ផង​ដែរ​៕​ សុភ័ក្ត្រ

spot_img
×