Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ៖ ពីមុន​ឈ្លោះ​គ្នា​ដោយសារតែ​ពាក្យ​ចរចា​ម​អា​រ៉ា​ម​រឿង​ខ្មោច​នៅ​ផ្លូវ​រូងភ្នំ​ក្រោម​ដី ដល់​ឥឡូវ​ថត​បាន​រូបភាព​ជម្លោះ​នេះ​កាន់តែ​ខ្លាំង​ឡើង​ (មានវីដេអូ)

spot_img

មាន​មនុស្ស​ជាច្រើន​បាន​ដែល​បាន​ឆ្លងកាត់​កំណាត់​ផ្លូវ​នៅ​ក្រោម​ភ្នំ Kiyotaki តែង​បន្សល់ទុក​នូវ​រឿង​ចម្លែកៗ​ដែល​ខ្លួន​ធ្លាប់​ប្រទះ​ជាអាទិ៍​ស្រមោល​ស​ពាំង​ពីមុខ​រថយន្ត សំឡេង​ថ្ងូ​រយំ ឃើញ​បាតដៃ​នៅក្បែ​រ​បង្អូច​រថយន្ត ។​ល​។ មកទល់​ពេល​នេះ​រឿង​ទាំងនោះ​បាន​ត្រឹមតែ​ពាក្យពេចន៍​តំណាល​ត​គ្នា​វា​មិន​ទាន់​មាន​ភស្តុតាង​អ្វី​ឡើយ ។​

​គណនី​មួយ​នៅ​លើ​បណ្តាញ​សង្គម Twitter “@ niku_0125” ថ្មីៗ​នេះ​បាន​ថត​នូវ​ខ្សែ​វីដេអូ​ពី​ទិដ្ឋភាព​ដែល​រថយន្ត​របស់​ខ្លួន​ឆ្លងកាត់​កំណាត់​ផ្លូវ​នោះ ។ ម្តងម្កាល​ពួកគេ​ឮសូរ​ស្នូរ​ចម្លែកៗ​ពេល​បើកទ្វារ​រថយន្ត​ពួកគេ​នៅ​ឮសូរ​ស្នូរ​ផ្ទុះ ទោះបីជា​នៅ​ជុំវិញ​នោះ​ពុំ​មាន​វត្តមាន​របស់រ​ថយ​ន្តណា​ផ្សេង​ឡើយ ។ ប្រសិន​បើ​ពួកគេ​ពុំ​មាន​គ្នា​ច្រើន​ប្រហែលជា ។​

​ប្រការ​ដែល​គួរឲ្យខ្លាច​បំផុត​នោះ គឺ​ក្រោយពី​ឆ្លង​ផុត​កំណាត់​ផ្លូវ​នោះ​មក​ដល់​ខាងក្រៅ ក៏​ស្រាប់តែ​ឃើញ​ស្នាម​បាតដៃ​មួយ​បន្សល់​ទុក​យ៉ាងច្បាស់​លើ​គម្រប​ខាងមុខ​នៃ​រថយន្ត ។

​តាំងពីដើម​មក​ពលរដ្ឋ​នៅ​តំបន់​នេះ តែង​តំណាល​ត​គ្នា​ថា កាលពី​អតីតកាល​ផ្លូវ​រូង​ក្រោម​ភ្នំ​នេះ​ធ្លាប់​កើតមាន​ករណី​សម្លាប់​មនុស្ស​ជាច្រើន ហើយ​ព្រលឹង​របស់​ពួកគេ​ប្រហែលជា​ពុំ​អាច​ទៅ​ចាប់ជាតិ​បាន ទើប​ក្រវែល​តែ​នៅ​ម្តុំ​នោះ ហើយ​បង្ក​ឡើង​ជា​ព្រឹត្តិការណ៍​ខាងលើ ។

​ខាងក្រោម​គឺជា​ឃ្លី​បដែល​រថយន្ត​នោះ​ថត​បាន និង​ស្លាកស្នាម​បន្សល់​ទុក​គឺជា​… ស្នាម​បាតដៃ​មួយ​ដែល​មាន​តែ​ឆ្អឹង ៕ លី​សា​

spot_img
×