Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីរោះ​ណាស់​ព្រះ​អើយ​! នារី​អាមេរិក​ស្រស់ស្អាត​ម្នាក់ ច្រៀង​បទ «​នាង​បុកស្រូវ​» ជាមួយ​ឧបករណ៍​ចាប៉ី បាន​យ៉ាង​ល្អ​បំផុត (​វីដេអូ​)

spot_img

​ជារឿយៗ សម្រាប់​សិល្បៈ​វប្បធម៌​ខ្មែរ​យើង តែងតែមាន​ជនជាតិ​បរទេស​ទូទាំង​ពិភពលោក ស្រឡាញ់​ដក់​ជាប់ចិត្ត ព្រមទាំង​ហ្វឹកហាត់ អនុវត្តបាន​ផងដែរ ជាក់ស្ដែង​ដូចជា​កាលពីពេល​ថ្មីៗ​នេះ នារី​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ Emily Howe បាន​ច្រៀង​ចម្រៀង​ប្រពៃណី​ខ្មែរ​មួយ​បទ​មាន​ចំណងជើង​ថា «​នាង​បុកស្រូវ​» ជាមួយ​ឧបករណ៍​ចាប៉ី​ខ្មែរ​បាន​យ៉ាង​ពីរោះ ។

Emily Howe ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួនធំ​ដែល​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ស្គាល់​ច្បាស់ ដោយ​កន្លងមក​នាង​តែ​តែង​ខិតខំ​ហាត់​ច្រៀង និង​លេង​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​បាន​យ៉ាង​ល្អ ថ្វីបើ​ការនិយាយ​ភាព​សារ​ខ្មែរ​របស់​នាង​មិនសូវ​ច្បាស់​បន្តិច​យ៉ាងណាក៏ដោយ ។

​នៅក្នុង​វីដេអូ​ឃ្លី​ប​បានបង្ហាញ​ឱ្យឃើញថា Emily Howe បាន​អង្គុយ​ជាមួយ​យុវជន​ខ្មែរ​មួយរូប ខណៈដែល​យុវជន​រូបនោះ​ជា​អ្នក​ដេញចាប៉ី នាង Emily Howe ជា​អ្នក​ច្រៀង​បទ «​នាង​បុកស្រូវ​» បាន​យ៉ាង​ពីរោះ ។​

​សូម​ទស្សនា​វីដេអូ​ឃ្លី​ប​ខាងក្រោម​នេះ​ទាំងអស់គ្នា ៕ សាវុធ

spot_img
×