Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤ ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ រំលេច​ឡើង​ពី​ការ​កម្ពស់​ពង្រឹងសមត្ថភាព​របស់​កងទ័ព

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​ទ័ពជើងគោក នាយទាហាន​នៃ​កងរាជអាវុធហត្ថ បាន​ប្រារព្ធ​មី​ទ្ទិញ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤ ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៧) ដែលមាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជា​អធិបតី​។​

​ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤ ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៧ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ផ្ញើ​សារ​ជូនពរ​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ ដោយបាន​បញ្ជាក់ថា ការកែទម្រង់​កងយោធពល​ខេមរភូមិន្ទ គឺជា​កិច្ចការ​ចាំបាច់ ដើម្បី​លើកកម្ពស់​ពង្រឹងសមត្ថភាព​របស់​កងទ័ព ក្នុងការ​បំពេញភារកិច្ច​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី ការពារ​ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ រួមចំណែក​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ស​ង្គី​ម ស្ថិរភាព​នយោបាយ នាំមក​នូវ​ភាព​សុខក្សេមក្សាន្ត​ជូន​ប្រជាពលរដ្ឋ និង​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​។

​សម្តេច​ពិជ័យ​សេនា បាន​ថ្លែង​ប​ន្ថា កងយោធពល​ខេមរភូមិន្ទ បាន​ឈរជើង​ការពារ​យ៉ាងរឹងមាំ នៅតាម​បណ្តោយ​ខ្សែ​បន្ទាប់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ទប់ស្កាត់​និង​បង្ក្រាប់បាន​ទាន់ពេលវេលា​នូវ​បទឧក្រិដ្ឋ បទល្មើស​ផ្សេងៗ ជាពិសេស​ក្នុងការ​បំពេញបេសកកម្ម​ជា​កងកម្លាំង​រក្សា​សន្តិភាព ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ នៅ​តំបន់​អាហ្វ្រិក អឺរ៉ុប និង​មជ្ឈិមបូព៌ា​។

​សម្តេច​ពិជ័យ​សេនា ក៏បាន​អរគុណ​ដល់​លោកឪពុក​អ្នក​ម្តាយ​បងប្អូន​ជនរួមជាតិ ទាំងអស់ ដែល​បាន​លះបង់​កូនចៅ​ប្តីសី​បងប្អូន​សាច់ញាតិ​ជាទី​ស្រឡាញ់​របស់ខ្លួន​ឲ្យ​ចូល​បម្រើ​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​បុព្វហេតុ​ការពារជាតិ​មាតុភូមិ និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​។ រាល់​សមិទ្ធផល​ធំធេង​ដែល​សម្រេចបាន​នា​កន្លងមកនេះ គឺ​អាស្រ័យ​ដោយ​ការតស៊ូ​លះបង់​ខិតខំ​ប្រឹងប្រែង​ពុំ​ខ្លាច​នឿយហត់ និង​ការធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាងរ​បស់​នាយទាហាន​គ្រប់​ជាន់ថ្នាក់​៕ ដោយ​៖​កូ​ឡាប​

spot_img
×