Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ហ៊ាន​ជាមួយ​ក្ងាន​! ក្មេងប្រុស​នេះ​ព្រលឹងចុងសក់​ម្តង​ទើប​រាង (​មាន​វីដេអូ​)

spot_img

​សត្វ​ក្ងាន​ត្រូវបាន​ចាត់ទុកជា​សត្វ​ស្លាប​ធំ​មួយ​ប្រភេទ ដែលមាន​អត្ត​ច​រិ​ក​កាច មិន​ថា​ចំពោះ​សត្វ​ដទៃ ឬ សូម្បី​មនុស្ស​ឡើយ នៅពេល​ចូលមក​កៀក​ដែល​ពួកវា​គិតថា​សកម្មភាព​បម្រុង​វាយប្រហារ​មួយ ហេតុនេះ វា​តែងតែ​ស្រែក​ខ្លាំងៗ​ឡើង​ក្នុង​បំណង​បណ្តេញចេញ ឬ ដេញ​ច្រាស ។ ជាក់ស្តែង ក្មេងប្រុស​តូច​ម្នាក់​ត្រូវបាន​សត្វ​ក្ងាន់​មួយ ដេញ​វាយប្រហារ​យ៉ាង​សាហាវ បណ្តាល​ឲ្យ​រត់​ព្រលឹងចុងសក់​តែម្តង បន្ទាប់ពី​ក្មេង​ប្រុង​នេះ​បាន​ចាប់​វា​ធ្វើបាប​យ៉ាង​ធ្ងន់​ដៃ ។​

​នៅក្នុង​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងប្រុស​តូច​នោះ ចាប់​សត្វ​ក្ងាន​១​ក្បាល​ច្របាច់ក​ធ្ងន់ៗ ប៉ុន្តែ ដោយសារតែ​វា​ប្រឹង​រើ​បម្រាស់​យ៉ាងខ្លាំង ជាហេតុ​ធ្វើ​ឲ្យ​ក្មេងប្រុស​នោះ​ទប់ទល់​លេង​ឈ្នះ និង​ព្រលែង​វា ។ ភ្លាមៗ​នោះ សត្វ​ក្ងាន​នេះ​ដែល​ពោរពេញ​ដោយ​កំហឹង​យ៉ាង​ឈឺចាប់ បាន​ដេញ​ច្រាស​ក្មេងប្រុស​រូបនេះ​យ៉ាង​សាហាវ បណ្តាល​ឲ្យ​រត់​ប្រាស​អាយុ​តែម្តង ។​

​ទោះយ៉ាងណា សកម្មភាព​វាយប្រហារ​នេះ ត្រូវបាន​ដឹងថា ពុំ​បង្ក​ឲ្យ​មាន​របួស​នោះទេ ព្រោះតែ​ខណៈពេល​នោះ ម្តាយ​របស់​ក្មេង​នេះ​ក៏បាន​ស្ថិតនៅ​ទីនោះ​ផងដែរ ដោយ​នាង​បាន​ថត​វីដេអូ​ពី​សកម្មភាព​ក្ងាន​វាយប្រហារ​កូនប្រុស​របស់ខ្លួន ធ្វើ​ឲ្យ​នាង​ផ្ទុះសំណើច​យ៉ាងខ្លាំង​ទៀតផង ៕ ឧ​ត្ត​ម​

  

spot_img
×