Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​៣ រួម​គ្នា​គ្រប់​គ្រង​ការ​ផ្សាយ​តាម​គេ​ហ​ទំ​ព័រ និង​បណ្ដាញ​ទំនាក់​ទំនង​សង្គម

spot_img

(ភ្នំពេញ) ៖ ក្រសួងចំនួន ៣ គឺក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងការផ្សាយនៅតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនង សង្គមនានា នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងសេចក្ដីប្រកាសរួម នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ថា សេចក្ដីសម្រេចនេះ ធ្វើឡើង​ក្នុង​គោល​បំណង​គ្រប់គ្រងការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ និង/ឬ ទម្រង់ផ្សេងៗទៀត តាមគេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ិនធឺណិត នៅក្នុងប្រទេសកម្ពុជា ស្របតាមអនុក្រឹត្យស្ដីពីការរៀបចំ និង​ការ​ប្រព្រឹត្ដិទៅរបស់ក្រសួងព័ត៌មាន និងច្បាប់ស្ដីពីរបបសារព័ត៌មាន។

ជាការកត់សម្គាល់ ការសម្រេចបង្កើតនូវវិធានការថ្មី របស់ក្រសួងទាំង៣ បានធ្វើឡើងបន្ទាប់ពីមាន ការផ្សព្វ​ផ្សាយព័ត៌មាន​មិនពិត​មួយ​ចំនួន​នាំឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងក្រមសីលធម៌ មួយចំនួន នៅក្នុងប្រទេសកម្ពុជា នៅតាមបណ្ដាញគេហទំព័រ និង​បណ្ដាញសង្គម។

ក្នុងសេចក្ដីប្រកាសបានគូសបញ្ជាក់ថា ក្រសួងទាំង៣ នឹងធ្វើការរួមគ្នាប្រឆាំង ទប់ស្កាត់ រាល់ការផ្សព្វផ្សាយ ឬការចែកចាយខ្លឹមសារ​ព័ត៌​មាន ឬសារអក្សរ សំឡេង រូបភាព វីដេអូ និង/ឬ ទម្រង់ផ្សេងៗទៀត ដែលមានរចនាបង្កជា​ចលាចលបណ្ដាល​ឲ្យអន្ដរាយ​ដល់​វិស័យ​ការពារជាតិ សន្ដិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណីជាតិ៕ ដោយ៖បញ្ញាស័ក្តិ

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសរួម ខាងក្រោមនេះ៖

spot_img
×