Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱសថ​បុរាណ​របស់​ជនជាតិ​រុស្ស៊ី ដើម្បី​ព្យាបាល​ជំងឺ​មាន​ខ្លាញ់​ក្នុង​ឈាម​ជាមួយនឹង​ខ្ទឹម​ស ៤​មើ​ម ក្រូចឆ្មារ ៤​ផ្លែ និង​ទឹក​ស្អាត ៣​លីត្រ​

spot_img

​​នេះ​គឺជា​រូបមន្ត​ឱសថ​បុរាណ​មាន​តាំងពី​យូរលង់​ណាស់​មកហើយ របស់​ជនជាតិ​រុស្ស៊ី ដើម្បីពា្យ​បាល​ជំងឺ​មានខ្លាញ់​ក្នុងឈាម​កម្រិត​ខ្ពស់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ពុំ​មាន​ផលវិបាក​បន្ទាប់បន្សំ​ឡើយ ។​

​របៀប​ផ្សំ ៖

-​វត្ថុធាតុដើម ៖ ខ្ទឹម​ស ៤​មើ​ម ក្រូចឆ្មារ ៤​ផ្លែ ទឹកស្អាត ៣​លីត្រ​

-​របៀប​ធ្វើ ៖ បកសម្បក​ខ្ទឹមស​ឲ្យ​ស្អាត ក្រូចឆ្មារ​សម្លាប់​មេរោគ​នឹង​ទឹក​ពុះ ហើយ​កាត់​ជា​ចំណែក​តូចៗ ។ វត្ថុ​ធាតុ​ទាំងពីរ​នេះ​យក​វា​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក រួច​ចាក់ទឹក ៣​លីត្រ​ចូល កិន​វាឲ្យ​ម៉ដ្ឋ​សព្វសា​ច់​រួច​យក​ទៅ​វា​ទៅក្នុង​ទូរ​ទឹកកក​រយៈពេល ៣​ថ្ងៃ ទើប​អាច​ប្រើប្រាស់​បាន ។​

-​របៀប​ប្រើ ៖ ក្នុង​១​ថ្ងៃ បរិភោគ​៣​លើក​ពេល​ពោះ​ទទេ គឺ​ព្រឹក ថ្ងៃត្រង់ និង​ល្ងាច ក្នុង​មួយ​លើកៗ​បរិភោគ​តែ​១​ស្លាបព្រា​បាយ​ប៉ុណ្ណោះ ។ ក្នុង​១​ឆ្នាំ​គប្បី​ធ្វើ​បែបនេះ​តែ​១​លើក​ប៉ុណ្ណោះ ក្នុង​រយៈ ៤០​ថ្ងៃ ។​

​គ្រូ​បុរាណ​រុស្ស៊ី​ពន្យល់​ប្រាប់ថា ៖ ឱសថ​បុរាណ​នេះ​មាន​ប្រសិទ្ធភាព​សំអាត​សរសៃឈាម ប៉ុន្តែ​មិន​អាច​ប្រើប្រាស់​តាម​ចិត្ត​នោះឡើយ ។ អ្នក​ដែល​មាន​កម្រិត​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ ក្នុង​ដំណាក់កាល​ដំបូង​អាច​ពិសារ ២​ស្លាបព្រា​បាយ​បាន ៕ លី​សា​

spot_img
×