Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះជា​លែងលះ​ជាមួយ​ប្រពន្ធ តែ​ក្នុងនាម​ជា​ឪពុក​លោក សុវណ្ណ មករា បានធ្វើ​រឿង​មួយ​ឱ្យ​មហាជន​រំភើបចិត្ត (​វីដេអូ​)

spot_img

​បន្ទាប់ពី​លែងលះគ្នា ល្បី​ពេញ​សង្គម​សិល្បៈ​ខ្មែរ ស្រាប់តែ​ថ្មីៗ​នេះ លោក សុវណ្ណ មករា បាន​នាំ​កូនភ្លោះ​ទាំង ២​នាក់​របស់លោក ទៅ​កម្សាន្ត​នៅ​ផ្សារ​ទំនើប​អ៊ី​អន ដែល​សកម្មភាព​នេះ បានធ្វើឱ្យ​គាំទ្រ​រំភើបចិត្ត​យ៉ាងខ្លាំង ។

​គេ​សង្កេតឃើញថា នេះ​មិនមែនជា​លើកទីមួយ​ឡើយ ដែល​លោក សុវណ្ណ មករា អតិ​ត​ប្ដី​អ្នកនាង ឈិន សុធា​រី តែងតែ​ផ្ដល់​ភាពកក់ក្ដៅ​ដល់​កូនៗ​ក្រោយពី​លែងលះ ។ ដូច​លោក​ធ្លាប់បាន​បញ្ជាក់​កាលពី​លើក​មុន​ហើយ​ថា ទោះជា​លោក​លែងលះ ប៉ុន្តែ​លោក​នៅតែ​ចូលរួមចំណែក​អាហារ​រ​កិច្ច​ចំពោះ​កូនភ្លោះ​ស្រី ប្រុស​ទាំង​២ ដោយ​ធា​នាច​ញ្ចឹ​មរ​ហូត​ទាល់តែ​ពួកគេ​ទាំង​២​ធំ និង​មានលទ្ធភាព​ច​ញ្ចឹ​ម​ជីវិត​ខ្លួន​បាន ។

​គួរ​រំឭក​ដែរ​ថា កាលពី​ខែឧសភា ឆ្នាំ​២០១៧ តារា​សម្ដែង និង​ជា​អ្នកដឹកនាំ​សម្ដែង លោក សុវណ្ណ មករា បានប្រកាស​លែងលះ​ជាមួយ​ភរិយា​អ្នកនាង ឈិន សុធា​រី ដោយ​លើកឡើងថា លោក​ជា​ប្ដី​មិនល្អ ឪពុក​មិនល្អ គ្មាន​ទំនួល​ខុសត្រូវ លួច​មាន​ស្រី​ក្រៅ ដូចនេះ​លោក​គ្មាន​មុខមាត់​រស់នៅ​ជុំ​ប្រពន្ធ​ឡើយ ។ សម្រាប់​ទង្វើ​របស់លោក សុវណ្ណ មករា កាលនោះ​បានធ្វើឱ្យ​មានកា​រ​រិះគន់​យ៉ាងខ្លាំង សូម្បីតែ​អ្នក​ក្នុង​សិល្បៈ​ក៏មាន​ការលើកឡើង​មិន​ពេញចិត្ត​ចំពោះ​តួអង្គ​ព្រះ​កែវ​ក្នុង​រឿង «​ព្រះ​គោ ព្រះ​កែវ​» រូបនេះ​ដែរ ៕ សាវុធ​

  

spot_img
×