Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រី​បាឡែ​នរសា​ត់​មក​ទើរ​ឆ្នេរសមុទ្រ​ថៃ ងាប់​ដោយសារ​លេប​ថង់​នីឡុង​ជាច្រើន​

spot_img

​ថង់​នីឡុង​ជាង ៨០ ទម្ងន់​ប្រមាណ ៨ Kg ត្រូវបាន​រក​ឃើញ​ក្នុង​ក្រពះ​របស់​សត្វ​ត្រី​បា​ឡែន ១​ក្បាល ដែល​ងាប់​នៅ​ឆ្នេរសមុទ្រ​ភាគខាងត្បូង​ខេត្ត​សុង​ក្លា ប្រទេស​ថៃ ថ្ងៃទី ០២ ខែមិថុនា ។​

​សត្វ​ត្រី​បា​ឡែន ត្រូវបាន​រកឃើញ​រសាត់​មក​ទើរ​ឆ្នេរសមុទ្រ​ក្នុង​ស្ថានភាព​ខ្សោយ មិន​អាច​ស៊ី​អ្វី​បាន ។ ភ្នាក់ងារ​ផ្លូវ​សមុទ្រ និង​ធនធាន​សមុទ្រ​ថៃ បាន​ប្រឹងប្រែង​ជួយសង្គ្រោះ​វា​អស់​រយៈពេល​៥​ថ្ងៃ តែ​មិន​អាច​សម្រេចបាន ។​

​លោក Jutunporn Buruspat អ្នកដឹកនាំ​ស្ថាប័ន​ធនធាន​សមុទ្រ​ថៃ ឲ្យដឹងថា ពួកគេ​កំពុង​មាន​ផែនការ​លើកកម្ពស់​ការ​យល់ដឹង​អំពី​បញ្ហា​សំរាម​ជ័រ​ក្នុង​ថ្ងៃ​សមុទ្រ​ពិភពលោក ៨ ខែមិថុនា និង​អំពាវនាវ​ប្រជាជន​ចៀសវាង​ប្រើប្រាស់​ថង់​ជ័រ ។​

​ថៃ​ជា​ប្រទេស​មាន​អត្រា​អ្នកប្រើប្រាស់​ថង់​ជ័រ ក្នុង​កម្រិត​ខ្ពស់​បំផុត​ពិភពលោក ។ រដ្ឋាភិបាល​ថៃ​បាន​បើក​យុទ្ធនាការ​មួយ​បន្ថយ​ប្រើប្រាស់​ថង់​ជ័រ និង​ប្តូរ​ទៅ​ប្រើប្រាស់​ថង់​អាច​កែច្នៃ​ជាថ្មី ៕ លីសា

 

A whale found to have swallowed up to 80 plastic bags is seen in Songkhla, Thailand, in this still image from a June 1, 2018 video footage by Thailand’s Department of Marine and Coastal Resources. Thailand’s Department of Marine and Coastal Resources/Social Media/via REUTERS ATTENTION EDITORS – THIS PICTURE WAS PROVIDED BY A THIRD PARTY. NO RESALES. NO ARCHIVE. MANDATORY CREDIT.

epa06781945 A handout photo made available by ThaiWhales.org on 03 June 2018 shows the total 80 pieces of plastic bags were found in a stomach of Short-Finned Pilot Whale after an autopsy in Songkhla province, southern Thailand, 01 June 2018. The short-finned pilot whale reportedly died after swallowing 80 plastic bags weighing eight kilograms that were found in its stomach after an autopsy. EPA/THAIWHALES / HANDOUT NO REUSE/ EMBARGO CONDITIONS – ATTENTION: ONLY PERMITS THE PUBLICATION UNTIL 02 JULY 2018 HANDOUT EDITORIAL USE ONLY/NO SALES/NO ARCHIVES

spot_img
×