Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ថ្ងៃ​នេះ​មិន​អំណោយផល​ល្អ​សម្រាប់​ការចរចា សហការ​រកស៊ី​របស់​មនុស្ស​ឆ្នាំជូត ។ លុយកាក់ គួរ​គ្រប់គ្រង​លុយកាក់​ឲ្យបាន​ល្អ​ដើម្បី​បញ្ចៀ​សធ្លាក់​ក្នុងស្ថានភាព “​ក្ស័យធន​” ។ មនោសញ្ចេតនា ងាយ​កើត​មាន​ការឈ្លោះប្រកែក យល់ច្រឡំ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ ទទួលបាន​លទ្ធផល​គួរ​ជាទី​ពេញ​ចិត្តច្រើន ។ លុយកាក់ ត្រូវ​ចេះ​សន្សំសំចៃ ថ្ងៃ​នេះ​មិន​ល្អ​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា គួរ​មាន​ភាព​ជឿជាក់​លើ​គ្នា​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ខាល ៖ ការងារ ទោះបី​រីកចម្រើន​លឿន អំណោយផល​ល្អ តែ​បែរជា​ជួប​ការប្រកួតប្រជែង​ច្រើន ហេតុ​នេះ​ត្រូវ​យកចិត្តទុកដាក់​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​គ្រប់គ្នា ។ លុយកាក់ ធូរធារ ថ្ងៃនេះ​សមស្រប​សម្រាប់​ការរក​លាភ​ចូល​ផ្ទះ ។ មនោសញ្ចេតនា ល្អប្រសើរ កាន់តែ​ផ្អែមល្ហែម ។​

​ឆ្នាំ​ថោះ ៖ ការងារ ពង្រីក​បាន​សមត្ថភាព​របស់ខ្លួន ត្រូវបាន​ថ្នាក់លើ​សរសើរ វាយតម្លៃ​ខ្ពស់ ។ លុយកាក់ លេច​ឱកាស​មាន​ប្រយោជន៍​ច្រើន ។ គួរ​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា កាន់តែ​ល្អូក​ល្អឺន សុភមង្គល ។​

​ឆ្នាំ​រោង ៖ ការងារ គួរ​ពិចារណា​ឲ្យ​ល្អិតល្អន់​មុន​ពេល​សម្រេច​ធ្វើ​រឿង​អ្វីមួយ​កុំឲ្យ​កើតមានរឿង​ស្តាយ​ក្រោយ ។ លុយកាក់ មិន​ត្រូវ​តឹងរ៉ឹង​ហួស​ក្នុង​រឿង​មនោសញ្ចេតនា គួរ​មាន​ភាព​អត់ឱន​អធ្យាស្រ័យ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ត្រូវ​ប្រឹងប្រែង​បំពេញ​កិច្ចការ​របស់​ខ្លួន​ឲ្យបាន​ល្អ និង​ប្រយ័ត្ន​ពេល​រាប់អាន​មិត្តភក្តិ​ថ្មី ។ លុយកាក់ មិន​ស្ថិរភាព​ចាយវាយ​ត្រូវ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា មិន​ត្រូវ​ទាមទារ​ច្រើន​ពេក​ក្នុង​រឿង​ស្នេហា ។​

​ឆ្នាំ​មមី ៖ ការងារ ទោះបី​ពុំ​មាន​ការប្រែប្រួល​ធំ តែ​ថ្ងៃ​នេះ​ក៏​មិន​គួរ​ធ្វើការ​សម្រេចចិត្ត​សំខាន់ៗ ។ លុយកាក់ មាន​បន្ថែម​ចំណូល​តិចតួច តែ​ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំ​មមែ ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ច្រើន​សម្រាប់​បុព្វហេតុ​របស់​អ្នក ។ លុយកាក់ រីកចម្រើន ថ្ងៃ​នេះ​គួរ​រៀបចំ​ឡើង​វិញ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មិន​សូវ​ល្អ មានរឿង​អាក់អន់ចិត្ត​គ្នាច្រើន ។​

​ឆ្នាំ​វក ៖ ការងារ មាន​ការប្រែប្រួល​ច្រើន ត្រូវ​ត្រៀម​អារម្មណ៍​ប្រឈម​រាល់​បញ្ហា​កើតឡើង ។ លុយកាក់ ស្ថិរភាព​។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ ប្រយ័ត្ន​ជាប់អន្ទាក់​គូប្រជែង ដែល​នាំ​ឲ្យ​អ្នកជួប​បរាជ័យក្នុង​ការងារ ។ លុយកាក់ មិន​សូវ​ល្អ គួរ​សន្សំសំចៃ​កុំ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ត្រូវ​ចេះ​ការពារ​ថែរក្សា​រឿង​ស្នេហា​របស់​ខ្លួន ។​

​ឆ្នាំចរ ៖ ការងារ ល្អប្រសើរ រាល់​ការលំបាក​ត្រូវបាន​ដោះស្រាយ​ដោយ​រលូន ។ លុយកាក់ ធូរធារ ចំណូល​ហូរ​ចូល​មិន​ដាច់ ។ មនោសញ្ចេតនា គួរលៃ​ពេល​ដើរ​កម្សាន្ត​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​ឲ្យបាន​ច្រើន ។​

​ឆ្នាំ​កុរ ៖ ការងារ មិន​នឹងនរ ប្រយ័ត្ន​មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ អាក្រក់​បំផុត មិន​ត្រូវ​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា មិនល្អ ងាយ​កើតមាន​ទំនាស់ ការឈ្លោះប្រកែក​គ្នា ៕

spot_img
×