Friday, September 17, 2021

សេត​វិមាន​ប្រកាស​ជា​សាធារណៈ​ពី​ពេលវេលា​ប្រព្រឹត្តទៅ​នៃ​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​

​នៅ​ថ្ងៃ​ទី ០៤ ខែ​មិថុនា​នេះ សេត​វិមាន​បានប្រកាសថា ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក​ដូណាល់​ត្រាំ​និង​មេដឹកនាំ​គីម ជុង​អ៊ុន នឹង​ប្រព្រឹត្ត​នៅវេលា​ម៉ោង ៩ ព្រឹក (​ម៉ោង​នៅ​សិង្ហ​បុរី​) ថ្ងៃទី ១២ ខែមិថុនា នៅ​សិង្ហ​បុរី ។​

ប្រជាជន​នៅ​កូរ៉េខាងជើង​កំពុង​ឈរ​មើលរូប​ដែល​បង្ហាញ​លើ​ទូរទស្សន៍​នា​ស្ថានីយ៍​រថភ្លើង​

​សេត​វិមាន​ក៏​ប្រកាស​ថា គោលនយោបាយ​បង្ក​សម្ពាធ​ជា​អតិប្បរមា​ចំពោះ​កូរ៉េខាងជើង នៅតែ​ពុំ​មាន​ការប្រែប្រួល ដោយ​គ្រាន់តែ​ផ្អាក​អនុវត្ត​មុន​ជំនួប​កំពូល ដែល​ប្រព្រឹត្ត​ទៅ​រវាង​អាមេរិក​-​កូរ៉េខាងជើង ។​

​ចំពោះ​ប្រទេស​ដែន​កោះ​ដ៏​តូច​ដូច​សិង្ហ​បុរី​ត្រូវបាន​ជ្រើសរើស​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង ត្រូវបាន​ចាត់ទុក​ថា​ជា​ជម្រើស​មួយ​ដែល​ប្រធានាធិបតី​អាមេរិក​ក៏​ដូចជា​មេដឹកនាំ​កូរ៉េខាងជើង បាន​ថ្លឹងថ្លែង​យ៉ាង​ម៉ត់ចត់​ដើម្បី​គេច​ចេញពី​បណ្តា​ការទូត ក៏ដូចជា​សន្តិសុខសម្រាប់​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នេះ ៕ សូ​យ​ន​