Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេក្លោង​កងកម្លាំង​អាវ​លឿង​វិលត្រឡប់​មក​ឆាក​នយោបាយ​ថៃ​វិញ​

spot_img

នៅ​ថ្ងៃ​ទី ៣ ខែមិថុនា លោក Suthep Thaugsuban មេក្លោង​នៃ​កងកម្លាំង​អាវ​លឿង​ថៃ បាន​វិលត្រឡប់​មក​ឆាក​នយោបាយ​ថៃ​វិញ​ដោយ​ឈរ​ក្រោម​ទង់​របស់​គណបក្ស​សម្ព័ន្ធ​ភាព​ប្រតិបត្តិការ​ដើម្បី​ថៃ ។ (ACT) ហើយ​ប្រកាស​ថា ប្តេជ្ញាចិត្ត​ការពារ​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ ២០១៧ ដែល​បង្កើតឡើង​ដោយ​រដ្ឋការ​យោធា ។​

លោក Suthep Thaugsuban

​ទន្ទឹម​នឹង​ការអះអាង​ពី​គោល​ជំហរ​ការពារ​រាជានិយម លោក Suthep Thaugsuban ប្រកាសថា ACT គឺជា​បាតុភូត​នយោបាយ​ថ្មី​ព្រោះថា​គឺ​ជា​បក្ស​ពលរដ្ឋ ហើយ​ស្តាប់​តាម​មតិ​ពលរដ្ឋ​ប៉ុណ្ណោះ ។​

​លោក Suthep Thaugsuban ក៏​បាន​អះអាង​ថា គោលនយោបាយ​របស់​គ​ណ​បក្ស​នេះ ក៏​នឹង​ប្រឆាំង​តប​ចំពោះ​ការលើកលែង​ទោស​ចំពោះ​ទណ្ឌិត​នយោបាយ​។​

​គួររំលឹកថា លោក Suthep Thaugsuban ធ្លាប់​ជា​មេដឹកនាំ​នៃ​បណ្តា​បាតុកម្ម​តាម​ដង​វិថី​នៃ​ក្រុង​បាងកក ដោយ​ក្នុង​នាម​គណៈកម្មាធិការ​កែទម្រង់​ប្រជាធិបតេយ្យ​ប្រជាជន (PDRC) ដែល​នាំឲ្យ​កើត​មាន​ការផ្តួលរំលំ​នាយ​ករដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ដែល​មកពី​គណបក្ស​ភឿ​ថៃ ៕ សូ​យ​ន​

spot_img
×